ទីបំផុត! Mai Davika ព្រមទម្លាយច្បាស់ៗហើយពីមូលហេតុដែលនាងធ្លាក់ខ្លួនស្គមខ្លាំង
មួយរយៈចុងក្រោយនេះ តារាស្រី Mai Davika ហាក់កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបង្ហាញរាងមួយក្តាប់តូចរបស់នាង ដែលធ្វើឱ្យមហាជនមានការព្រួយបារម្ភខ្លាំង ព្រោះនាងស្គមខ្លាំង រហូតចង្កេះសល់តែលេខ ២២។
បន្ទាប់ពីមានមហាជនអ្នកគាំទ្រជាច្រើនបង្ហាញក្តីព្រួយបារម្ភខ្លាំងពេក ស្រាប់តែថ្មីៗនេះ តារាស្រីរូបស្រស់ Mai Davika បានចេញមុខទម្លាយពីមូលហេតុពិតហើយ ជុំវិញនឹងមូលហេតុដែលនាងបណ្តោយខ្លួនឱ្យស្គមខ្លាំងបែបនេះ។ ក្នុងនោះនាងបានទម្លាយថា ការដែលនាងស្គមបែបនេះ ក៏ព្រោះតែការងារ ពោលគឺមានការងារមួយដែលតម្រូវឱ្យនាងស្គមបែបនេះ ដែលវាជាលក្ខណៈប្លែកមួយខណៈពេលថតចេញជាវីដេអូ ហើយប្រហែលជាចុងខែនាងនឹងទម្លាយថាវាជាការងារអ្វីឱ្យអ្នកគ្រប់គ្នាបានដឹងជាក់ជាពុំខាន។
ទន្ទឹមនឹងការបារម្ភ ឃើញថាមហាជនអ្នកគាំទ្រក៏បង្ហាញការកោតសរសើរដល់តារាស្រី Mai Davika ផងដែរ ដែលខំប្រឹងដើម្បីតែចង់ឱ្យការងារចេញមកល្អ ឱ្យមហាជនបានឃើញ និង ជក់ចិត្តនាងហ៊ានលះបង់ដល់ម្លឹង៕