ស្អាតណាស់! Alice Chan បញ្ចេញរូបថត Pre-Wedding ត្រៀមចូលរោងការហើយ
តារាសម្ដែងស្រីហុងកុង Alice Chan បន្ទាប់ពីមិត្តប្រុសបានលុតជង្គង់សុំរៀបការក្នុងថ្ងៃខួបកំណើតកាលពីឆ្នាំ ២០២១ ក្រោយពីអ្នកទាំងពីរបានរួមរស់ជាមួយនឹងគ្នាមកជាង ២ ឆ្នាំរួចមក ពេលនេះអ្នកទាំងពីរកំពុងនឹងត្រៀមរៀបចំពិធីមង្គលការនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
នេះបើតាមការបញ្ជាក់តាមរយៈការបង្ហោះរូបថត Pre-Wedding នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ សម្រាប់អាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាត និង ផ្អែមល្ហែម។ ជាពិសេសគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ពិតជាមានភាពច្នៃប្រឌិតយ៉ាងទាក់ទាញខ្លាំង ក្នុងការថតរូបអាពាហ៍ពិពាហ៍របស់ពួកគេជាអាល់ប៊ុមដ៏ប្រណីត។
លើសពីនេះ បើតាមការបង្ហើបឱ្យដឹងក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរខាងមុខនេះ សម្រាប់ភ្ញៀវកិត្តិយសអញ្ជើញចូលរួមគឺមានមិនច្រើននោះទេ ពោលគឺមានត្រឹមតែសាច់ញាតិទាំងសងខាង និង មិត្តភក្តិជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ៕