ផ្អើលអ្នកគាំទ្រ! Miss Grand មីយ៉ាន់ម៉ា ២០២០ នាង Han lay ត្រូវថៃបដិសេធមិនឱ្យចូលប្រទេស ព្រោះរឿងនេះ
ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំជាក់ជាមិនខាន Miss Grand មីយ៉ាន់ម៉ា ២០២០ នាង Han Lay ដែលជាបវរកញ្ញាក្លាហានម្នាក់បានឡើងនិយាយពីស្ថានភាពប្រទេសអំឡុងពេលមេដឹកនាំយោធាធ្វើរដ្ឋប្រហារនៅលើឆាកប្រកួត Miss Grand International ២០២០ ។
ថ្មីៗនេះ ស្រាប់តែលេចឮដំណឹងថា នាងបានត្រូវប៉ូលិសថៃចាប់ឃាត់ខ្លួនខណៈពេលធ្វើដំណើរចូលក្នុងប្រទេសថៃ។ ជាមួយនឹងដំណឹងនេះបានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំងថាបណ្ដាលមកពីហេតុអ្វី? ដោយឡែក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃ បានចេញមកទម្លាយថា សមត្ថកិច្ចពុំបានចាប់ខ្លួនបវរកញ្ញា Han Lay ដូចជាព័ត៌មានលេចឮនោះឡើយ។
ចំពោះករណីបវរកញ្ញា Han Lay គឺគ្រាន់តែពុំអនុញ្ញាតឱ្យឆ្លងដែនចូលប្រទេសប៉ុណ្ណោះ បន្ទាប់មានការត្រួតពិនិត្យឯកសារឆ្លងដែនហើយនាងពុំមានឯកសារគ្រប់គ្រាន់ដែលជាហេតុត្រូវប៉ូលិសធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ប្រទេសបន្ត តែពុំមានការចាប់ឃុំខ្លួននោះទេ៕