![(វីដេអូ) បង្ហាញសកម្មភាពក្រៅឆាក កំលោះ លឹម តិចម៉េង អឹមអៀនៗពេលប៉ះរៀមច្បង សិទ្ធី នីកា](https://www.popular.com.kh/wp-content/uploads/2022/09/BeBe-23-09-22-02.jpg)
(វីដេអូ) បង្ហាញសកម្មភាពក្រៅឆាក កំលោះ លឹម តិចម៉េង អឹមអៀនៗពេលប៉ះរៀមច្បង សិទ្ធី នីកា
តារាចម្រៀងពន្លកថ្មីដែលកំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ លឹម តិចម៉េង មិនត្រឹមតែឆក់បានបេះដូងអ្នកគាំទ្រតាមរយៈទឹកដមសំឡេងដ៏ធ្ងន់ពីរោះជាប់ចិត្តតែមួយមុខទេ ប៉ុន្ដែអ្នកគាំទ្រជាច្រើនក៏ពេញចិត្តចំពោះអត្តចរិតពូកែលេងសើច និង កាយវិការក្រមិមក្រមើមរបស់រូបគេផងដែរ។
ក្រោយបញ្ចប់ការប្រកួត លឹម តិចម៉េង ក្រៅពីមានឈ្មោះថាជាម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ ហើយនោះ អ្នកគាំទ្រក៏បានដាក់រហស្សនាមថ្មីឱ្យលោកថា កំលោះតូច កូនស្វា ឬកំពូលមនុស្សជាដើម ព្រោះតែ តិចម៉េង តែងបង្ហាញកាយវិការលេងសើចលេសឡោះ នៅមិនស្ងៀមឡើយ។
យ៉ាងណាមិញធ្លាប់តែឃើញ តិចម៉េង កាន់មេក្រូបង្ហើរសំនៀង ប៉ុន្ដែថ្មីៗនេះ ម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ រូបនេះបានសម្ដែងក្នុង MV បទចម្រៀងថ្មីរបស់ខ្លួនជាមួយតួស្រីគឺតារាសម្ដែង សិទ្ធី នីកា ដែលក្នុងនោះមានការបង្ហាញឈុតក្រៅជិះលើខ្នងក្របី ឃើញថា តិចម៉េង ហាក់មានកាយវិការអឹមអៀនៗ ប៉ុន្ដែគួរឱ្យស្រឡាញ់៕