បើកបង្ហាញពីទំនាក់ទំនងរវាង Huang Xiaoming និង Angela Baby ក្រោយលែងលះ
យោងតាមការចុះផ្សាយរបស់ Sohu នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បានរាយការណ៍ឱ្យដឹងថា អតីតគូប្តី-ប្រពន្ធ Huang Xiaoming និង Angela Baby ថ្មីៗនេះ ត្រូវបានជាប់ក្នុងពាក្យចចាមអារ៉ាមថាអ្នកទាំងពីរចង់ផ្សះផ្សាគ្នាឡើងវិញ។ ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមទាំងនេះ ត្រូវបានអ្នកគាំទ្ររបស់តារាស្រី Angela Baby បានបដិសេធ។
យ៉ាងណាមិញ បើតាមប្រភពដដែលបានបន្តថា Huang Xiaoming និង Angela Baby អ្នកទាំងពីរនៅតែមានកាយវិការគួរសម និង គោរពគ្នាទៅវិញទៅមក បន្ទាប់ពីប្រកាសលែងលះគ្នា។ ទោះជាយ៉ាងណា ពួកគេនៅតែគេចមិនចង់បង្ហាញអំពីជីវិតឯកជនរបស់ពួកគេ ដោយនៅតែបន្តទាក់ទងគ្នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
យ៉ាងណាក៏ដោយ ក្នុងជីវិតពិតរបស់តារាសម្ដែងទាំងពីរ មិនបង្ហាញពីភាពរាក់ទាក់គ្នាទាំងស្រុងនោះទេ។ ដោយសារតែ តារាទាំងពីរកម្រនឹងជួបគ្នាជាលក្ខណៈឯកជន ឬ នាំកូនប្រុសរបស់ពួកគេចេញទៅជាមួយគ្នា ក្រោយពីបែកបាក់៕