(វីដេអូ) ជូនកូនមកប្រឡង The Voice Kids មានឯណា ល្បីទាំងកូន ល្បីទាំងឪពុក
ពិតណាស់ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ៣ ដែលចាប់ផ្ដើមប្រឡងប្រជែងវគ្គ The Blind Audition សប្ដាហ៍ទី ១ ថ្មីៗនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខភាពកុមារជាច្រើនរូបដែលបង្ហាញសមត្ថភាពសុទ្ធសឹងតែមានសំឡេងពីរោះៗ និងចំណុចទាក់ទាញរៀងៗខ្លួន។
ក្នុងចំណោមបេក្ខភាពកុមារដែលបានបង្ហាញសមត្ថភាពក្នុងសប្ដាហ៍ទី ១ នេះដែរ ឃើញថាលើបណ្ដាញសង្គមមហាជន ជាពិសេសអ្នកគាំទ្រតាមដានកម្មវិធីនេះ បានផ្ទុះចាប់អារម្មណ៍ និងធ្វើការចែករំលែកខ្លាំង ខណៈបានឃើញកុមារីអាយុ ៨ ឆ្នាំ ពិសី ស្រីនីន បង្ហាញសមត្ថភាពបានយ៉ាងល្អ ដោយបកស្រាយបទ «ស្រលាញ់គេងាយពេក» ដែលអាចឆក់បានចិត្តគណៈការបង្វិលកៅអីទាំង ៣ រូបផងដែរ។
ក្នុងនោះ អ្វីកាន់តែពិសេស មហាជនមិនត្រឹមតែចាប់អារម្មណ៍ចំពោះបេក្ខភាពកុមារី ពិសី ស្រីនីន នោះទេ តែឃើញថាលើបណ្ដាញសង្គម ក៏បានផ្ទុះចាប់អារម្មណ៍ និងសរសើរខ្លាំង ខណៈបានឃើញឪពុករបស់នាងដែលបានជូននាងមកប្រឡងនោះ ក៏បានធ្វើការបកស្រាយចម្រៀងមួយបទ «ម៉ែ» យ៉ាងពីរោះខ្លាំងមិនចាញ់តារាចម្រៀងអាជីពឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖