រឿន ណាត កាន់តែកាច ចេញមកម្ដងនេះ ស្ទីលថ្មី ថតលេងទឹកមុខញាក់
បើនិយាយពីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត ជាបវរកញ្ញាមួយរូបដែលមានភាពលេចធ្លោខ្លាំង តែងឆក់បានបេះដូង ក៏ដូចជាការសរសើរខ្លាំងពីមហាជនអ្នកគាំទ្រ ជាមួយនឹងរូបសម្រស់របស់នាងពេលបង្ហាញខ្លួនលេងស្ទីលប្លែកៗ ទាំងលើឆាក និង រូបភាពលើគណនីហ្វេសប៊ុករបស់នាង។
ពិតណាស់ បរវកញ្ញារូបនេះ មិនដែលឱ្យសាំភ្នែកទស្សនិកជន និង ប្រិយមិត្តអ្នកគាំទ្រឡើយ រាល់ការលេងស្ទីលតែងខ្លួនរបស់នាង សុទ្ធតែមានភាពស្រស់ស្អាត និង ទាក់ភ្នែកមហាជនទាំងអស់។
ជាក់ស្ដែងថ្មីៗនេះ កាន់តែប្លែកទៀតហើយ ជាមួយនឹងការបញ្ចេញរូបភាពស្ទីលថ្មីជាច្រើនសន្លឹករបស់ បវរកញ្ញារូបនេះ ដែលឃើញថានាងបានធ្វើការតុបតែងខ្លួនស្លៀកឈុតពណ៌ខ្មៅបញ្ចេញសាច់ជាមួយនឹងការថតរូបលេងទឹកមុខយ៉ាងជឿជាក់សិចស៊ីបង្អួតរាងបង្ហាញសម្រស់យ៉ាងស្អាតទាក់ទាញជាប់ចិត្តតែម្ដង។
រូបភាពទាំងនេះដែរ កំពុងតែឆក់យកបេះដូងអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកគាំទ្ររបស់បវរកញ្ញារូបនេះ ព្រមទាំងបានធ្វើស៊ែរចាយរំលែកបន្តគ្នាយ៉ាងច្រើន អមជាមួយនឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់នោះទេ៕