ច្បាស់ហើយ! Toey ទម្លាយការពិតថា កំពុងទាក់ទងស្នេហានឹងបុរសជាកីឡាករជម្រើសជាតិរូបនេះមែន
កាលពីពេលថ្មីៗនេះ តារាស្រី Toey ហាក់កំពុងតែធ្វើឱ្យមហាជននៅពុំសុខឡើយ ខណៈបែកធ្លាយដំណឹងថា នាងកំពុងតែមានទំនាក់ទំនងជាមួយកីឡាករជម្រើសជាតិវាយកូនហ្គោលលើទឹកកកម្នាក់មានឈ្មោះថា Jeto Panithi។
យ៉ាងណាមិញ បន្ទាប់ពីលេចឮដំណឹងយ៉ាងក្តៅគគុកមួយនេះមិនបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រីរាងតូចច្រឡឹង Toey បានចេញមុខទម្លាយច្បាស់ៗហើយថា នាងពិតជាកំពុងតែមើលចិត្តគ្នាជាមួយជាមួយកីឡាករជម្រើសជាតិវាយកូនហ្គោលលើទឹកកក Jeto Panithi ពិតមែន។
អ្វីដែលកាន់តែពិសេស នាងបានទម្លាយច្បាស់ៗថា ទំនាក់ទំនងរបស់នាងជាមួយ Jeto Panithi គឺមិនមានអ្នកណែនាំអ្វីឡើយ ពោលគឺនាងបានជួបគ្នាខណៈពេលថតរឿងមួយកន្លែង ហើយនាងទាក់ទងគ្នាមួយរយៈធំហើយដែរ ប្រសិនបើមហាជនអ្នកគាំទ្រចង់ហៅថាជាគូស្នេហ៍នឹងគ្នាក៏បានដែរ៕