ផ្ទុះការចាប់អារម្មណ៍ Miss Grand Ghana ស្លៀកឈុតប្លែកគេ ក្នុងវគ្គទទួលឆៀងពីកម្មវិធី
កាលពីល្ងាចថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅកម្មវិធី Miss Grand International ២០២២ បានធ្វើការបំពាក់ឆៀងទៅកាន់បេក្ខភាពប្រកួតដែលមានចំនួន ៧២ ប្រទេសជុំវិញពិភពលោក។ សម្រាប់កម្មវិធីនេះដែរ បានរៀបចំឡើងយ៉ាងស្រស់ស្អាតនៅទីតាំងសណ្ឋាគារមួយកន្លែងនាកោះបាលីប្រទេសឥណ្ឌូនេស៊ី។
កម្មវិធីបំពាក់ឆៀង គឺជាការបង្ហាញមុខជាផ្លូវការនៃកម្មវិធីក្រកួត Miss Grand International។ ក្នុងនោះគេសង្កេតឃើញថារាល់បណ្ដាបេក្ខភាពប្រកួតទាំង ៧២ សុទ្ធសឹងតែជាកំពូលសម្រស់ ម្នាក់ៗសុទ្ធសឹងតែស្រស់ស្អាត និង មានសមត្ថភាពខ្លាំងៗទាំងអស់។
យ៉ាងណាមិញ មហាជនហាក់ជាចាប់អារម្មណ៍ចំពោះបេក្ខភាពបវរកញ្ញាប្រទេស Ghana នាង Zahara-Imani Bossman ដែលបានបង្ហាញខ្លួនដោយឈុតស្អាតប្លែកពីបេក្ខភាពដទៃ។ ជាពិសេស ឈុតសម្លៀកបំពាក់នាងហាក់បង្ហាញពីវប្បធម៌នៃប្រទេស Ghana ដោយមានទូលផ្តិលឆ្លាក់នូវអក្សរជាតិផងដែរ។ ទន្ទឹមនឹងឃើញឈុតសម្លៀកបំពាក់នេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ចំពោះបវរកញ្ញារូបនេះជាខ្លាំង៕