អីយ៉ាស់! Mew និង ស្វាមីទៅសិង្ហបុរីលើកនេះ បានជួបព្រះអង្គម្ចាស់ប្រ៊ុយណេដ៏សង្ហា Abdul
បើនិយាយពីតារាស្រី Mew Nittha មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថា នាងជាតារាសម្ដែងមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានប្រជាប្រិយភាព បច្ចុប្បន្នជាអ្នកម្ដាយកូនមួយ និងមានស្វាមីស្រឡាញ់ថ្នាក់ថ្នមគួរឱ្យច្រណែន។
នៅពេលចុងឆ្នាំ ២០២២ នេះ គេសង្កេតឃើញថា Mew និងស្វាមីហាក់ចេញធ្វើដំណើរកម្សាន្តក្រៅប្រទេសជាញឹកញាប់ ដោយកាលពីអំឡុងកញ្ញាកន្លងទៅនេះ អ្នកទាំងពីរក៏បានមកលេងប្រទេសកម្ពុជាផងដែរ។
ថ្មីៗនេះ Mew ដឹកដៃស្វាមីចេញក្រៅប្រទេសជាថ្មី គឺទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមទស្សនាការប្រកួតប្រណាំងរថយន្ដ F1 Singapore Grand Prix2022 ហើយក្នុងការធ្វើដំណើរកម្សាន្តលើកនេះ Mew និងស្វាមីបានជួបព្រះអង្គម្ចាស់ Abdul Mateen ដែលជាព្រះអង្គម្ចាស់របស់ប្រទេសប្រ៊ុយណេ ហើយក៏បានថតរូបជាមួយគ្នាផងដែរ។
ឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញភាពភ្ញាក់ផ្អើល ហើយលាន់មាត់សរសើរពីវាសនា និងសំណាងរបស់ Mew និងស្វាមីដែលបានជួបព្រះអង្គម្ចាស់ Abdul ដោយផ្ទាល់៕