ខុសគ្នាដាច់! ឆៃលី ដាឡែន ស្អាតខ្លាំងក្រោយស្រកអស់ជិត ៣០ គីឡូក្រាម
មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ និង ឯកជនរបស់តារាស្រី អ្នកនាង ឆៃលី ដាឡែន ច្បាស់ជាបានជ្រាបមកហើយថា កន្លមកតារាស្រីរូបនេះ ធ្លាប់បណ្តោយខ្លួនឡើងទម្ងន់រហូតដល់ទៅ ៨០ គីឡូក្រាម។ យ៉ាងណា បច្ចុប្បន្នអ្នកនាង ឆៃលី ដាឡែន ក៏បានផ្លាស់ប្តូរខ្លួនឯងយករូបរាងស្រស់ស្អាតពីមុនត្រលប់មកវិញបានសម្រេចហើយ។
បើតាមការបង្ហោះរូបរបស់អ្នកនាង ឆៃលី ដាឡែន បានឱ្យដឹងថា កន្លងមកនាងទម្ងន់ ៨០ គីឡូក្រាម តែបច្ចុប្បន្ន ត្រឹមតែ ៥៤ គីឡូ ប៉ុណ្ណោះ ពោលគឺអ្នកនាងបានស្រកដល់ទៅ ២៦ គីឡូក្រាម ឯណោះ។
ក្នុងនោះ បើក្រឡេកទៅមើលរូបភាពពីមុន និង បច្ចុប្បន្នក្រោយស្រកអស់ជិត ៣០ តារាស្រីវ័យ ៤០ ឆ្នាំ រូបនេះ គឺពិតជាស្អាតខុសគ្នាដាច់ និង មើលទៅពិតជាក្មេងជាងវ័យទៀតផង។
តស់! ទស្សនារូបភាព អ្នកនាង ឆៃលី ដាឡែន ខាងក្រោម៖