![ស្ទើរមិនជឿថា អាយុទើប ២៥ ឆ្នាំ Jamy Jamess ត្រូវប្រទះជំងឺផ្លូវចិត្ត រហូតត្រូវជួបពេទ្យជាប្រចាំ](https://www.popular.com.kh/wp-content/uploads/2022/10/FI1335.jpg)
ស្ទើរមិនជឿថា អាយុទើប ២៥ ឆ្នាំ Jamy Jamess ត្រូវប្រទះជំងឺផ្លូវចិត្ត រហូតត្រូវជួបពេទ្យជាប្រចាំ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់ Jamy Jamess ឬ James Teeradon តារាប្រុសវ័យ ២៥ ឆ្នាំ ដែលជាសមាជិកក្រុមចម្រៀងបុរសថៃ Trinity ហើយក៏ជាតារាសម្ដែងប្រុសមួយរូបដែលមានប្រជាប្រិយភាព សាងកេរ្តិ៍ឈ្មោះតាមរយៈរឿង «Hormones»។
ថ្មីៗនេះ James បានទម្លាយឱ្យដឹងថា៖ «ស្ថានភាពផ្លូវចិត្តខ្ញុំពេលនេះគឺប្រសើរហើយ តែក៏នៅឧស្សាហ៍ទៅជួបពេទ្យចិត្តសាស្ត្រដើម្បីពិគ្រោះ ហើយវាជារឿងពិតរបស់ខ្ញុំពីក្រោយកាមេរ៉ា។ នៅក្នុងកាមេរ៉ាខ្ញុំអាចជាតួអង្គរបស់មនុស្សគ្រប់គ្នា តែជីវិតពិតខ្ញុំស្ថិតនៅក្នុងស្ថានភាពបែបនេះ អាចនិយាយថាវាមិនទាន់ក្លាយជាជំងឺបាក់ទឹកចិត្តនៅឡើយទេ តែខ្ញុំអាចស្ថិតក្នុងដំណាក់កាលនៃជំងឺ Bipolar»។
«ស្ថានភាពជំងឺខ្ញុំគឺបែបនេះ គឺងាយនឹងក្រៀមក្រំសោកសៅ ហើយធ្លាក់ទឹកចិត្ត ដែលមនុស្សធម្មតាគេអាចសប្បាយរីករាយពី ០ ដល់ ១០០ ចំណែកខ្ញុំគឺអាចរាប់ពី -៣០ ទៅ ៧០ ជំនួសវិញ តែយើងក៏ជួបពេទ្យពិភាក្សាដើម្បីឱ្យផ្លូវចិត្តប្រសើរឡើង។ ការជួបពេទ្យចិត្តសាស្ត្រវាមិនគួរឱ្យខ្លាចដូចមនុស្សភាគច្រើនគិតទុកឡើយ ហើយពេទ្យឱ្យថ្នាំមកលេបជាប្រចាំ ដោយខ្ញុំតែងញ៉ាំថ្នាំនោះទៀងទាត់ក្រោយបិទកាមេរ៉ា។ តែថាទៅវាប្រសើរជាងមុនច្រើនហើយ ខ្ញុំមិនអីទេបាទ ការងារគឺនៅធ្វើបានធម្មតា»៕