អ្នកគាំទ្រស្រឡាំងកាំង ពេល Dilraba ទម្លាយពីទម្ងន់ពិត និង របស់ដែលចូលចិត្តញ៉ាំ
ដូចដែលអ្នកគាំទ្របានដឹងមកហើយ Dilraba Dilmurat គឺជាតារាសម្ដែងចិនមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត ក្នុងចំណោមតារាស្រីកំពូលសម្រស់ក្នុងវិស័យកម្សាន្តរបស់ចិន។ ក៏ព្រោះតែ នាងមានភ្នែកធំៗ ចម្រុះស្រួចស្អាតយ៉ាងលេចធ្លោ មានបបូរមាត់តូច និងមានរាងស្រឡូនស្អាតស្តង់ដាទាក់ទាញ មើលយ៉ាងណាក៏មិនជិនណាយដែរ។
ក្រៅពីមានរូបសម្រស់ស្អាតដែលនារីភាគច្រើនប្រាថ្នាចង់បាន Dilraba នាងក៏បានទម្លាយពីទម្ងន់បច្ចុប្បន្នរបស់ខ្លួន ដែលត្រឹមតែ ៤៥គីឡូប៉ុណ្ណោះ ជាមួយនឹងកម្ពស់ ១.៦៨ សង់ទីម៉ែត្រ ហើយនេះជាតួលេខស្តង់ដា។
ប៉ុន្តែអ្វីដែលចម្លែកជាងនេះ គឺតារាស្រីរូបនេះទទួលស្គាល់ថា ខ្លួនចូលចិត្តញ៉ាំរបស់ដែលអ្នកដទៃនិយាយថាហាមមិនឱ្យមនុស្សស្រីញ៉ាំនោះគឺ ដំឡូងបំពង និង សូកូឡា ព្រោះរបស់ទាំងនេះជាប្រភេទអាហារដែលធ្វើឡើងគីឡូ និង ហាមដាច់ខាតចំពោះអ្នកព្យាយាមសម្រកគីឡូ៕