សល់លុយវាល់លាន Gong Hyo Jin ស្លៀករ៉ូបថ្ងៃរៀបការយ៉ាងសាមញ្ញបំផុត
កន្លងមក តារាសម្ដែងស្រីកូរ៉េ Gong Hyo Jin ធ្លាប់បានទម្លាយរូបថតចិញ្ចៀនអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមីក្មេងជាង ១០ឆ្នាំរបស់នាង លោក Kevin Oh ដោយអ្នកទាំងពីរមានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយពិធីមង្គលការនេះ មានការចូលរួមពីគ្រួសារកូនកំលោះកូនក្រមុំ និងអ្នកស្គាល់គ្នាយ៉ាងជិតស្និទ្ធប៉ុណ្ណោះ។
ចាប់តាំងពីមង្គលការរបស់តារាទាំងពីរបានរៀបចំហើយ កម្រនឹងបានឃើញរូបថតសន្លឹកបង្ហាញអំពីទិដ្ឋភាពក្នុងពិធីទាំងមូលចែករំលែកដល់អ្នកគាំទ្ររបស់ពួកគេណាស់។
យ៉ាងណាមិញ ថ្មីៗនេះនៅថ្ងៃទី ២៦ ខែតុលា ស្រាប់តែបានឃើញនៅលើបណ្តាញសង្គម Instagram របស់ Gong Hyo Jin បានបង្ហោះរូបថតសន្លឹកថ្មី។ ដោយក្នុងរូបថតនោះគឺ នាងបានស្លៀកឈុតរ៉ូបកូនក្រមុំញញឹមសើចសប្បាយ រីឯឈុតរ៉ូបរបស់នាងវិញ គឺជ្រើសរើសខុសប្លែកពីរ៉ូបកូនក្រមុំធម្មតា មើលទៅមានលក្ខណៈសាមញ្ញបំផុត។
ជាមួយគ្នានោះ រូបថតដែលតារាស្រីរូបនេះថតជាមួយនឹងឪពុកម្តាយរបស់នាង ក្នុងនោះមានសរសេរជាសារខ្លីថា៖ «អរគុណដល់ឪពុកម្តាយរបស់ខ្ញុំដែលលោកទាំងពីរបានចិញ្ចឹមបីបាច់ខ្ញុំ។ ខ្ញុំនឹងធ្វើជាមនុស្សល្អ និង ធ្វើជាម្តាយល្អបំផុត»៕