អត់បានចូល Top 10 តែពេលត្រឡប់ទៅប្រទេសវិញ Miss Grand វៀតណាម ត្រូវអ្នកគាំទ្រចាំទទួលស្ទើរស្ទះព្រលាន
កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Grand International បានបញ្ចប់ទៅរលូន ដោយបវរកញ្ញាមកពីប្រទេសប្រេស៊ីល គឺនាង Isabella Menin ជាម្ចាស់ជ័យលាភី។
ដោយឡែក ងាកទៅមើលបវរកញ្ញាវៀតឯណោះវិញ នាង Doan Thien An នៅឆ្នាំនេះ នាងមិនអាចឈានជើងចូលដល់វគ្គ ១០ នាក់ចុងក្រោយ ដែលធ្វើឱ្យនាង និង ប្រជាជនវៀតណាមមានការសោកស្តាយជាខ្លាំង តែយ៉ាងណាបវរកញ្ញារូបនេះក៏បានចូលទៅកាន់វគ្គ ២០ នាក់ដែរ តាមរយៈសន្ទុះនៃការគាំទ្រគឺ Country’s Power of the year ។
ដ្បិតមិនអាចចូលដល់ Top កំពូលទាំង ១០ ពិតមែន តែនាង នាង Doan Thien An ទទួលបានការគាំទ្រ និង លើកទឹកចិត្តពីបណ្ដាអ្នកគាំទ្រប្រទេសខ្លួនខ្លាំងណាស់។ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ខណៈដែលបវរកញ្ញារូបនេះ ត្រឡប់ទៅប្រទេសវៀតណាមវិញ គេឃើញថាមានអ្នកគាំទ្រ និង ប្រជាជនវៀតណាមជាច្រើនទៅទទួលស្វាគមន៍យ៉ាងកក់ក្ដៅស្ទើរតែស្ទះព្រលានទៅហើយ៕