ទម្លាយប្រវត្តិតស៊ូប្រកួតរបស់កញ្ញា Meme ទម្រាំក្តាប់បានឱកាសជា Miss grand មីយ៉ានម៉ា ប្រកួតលើឆាក MGI
ជឿជាក់ថាប្រិយមិត្តបានស្គាល់មិនខានបវរកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ា នាង Meme Kansuda ដែលជាបវរកញ្ញាមួយរូបទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរ និង ថៃ ដោយសារតែភាពក្រមិចក្រមើម រួសរាយរាក់ទាក់របស់នាង។ ជាពិសេស បវរកញ្ញាតំណាងឱ្យប្រទេសមីយ៉ាន់ម៉ារូបនេះ មានភាពស្និទ្ធស្នាលខ្លាំងណាស់ជាមួយបវរកញ្ញាខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងអំឡុងពេលប្រកួតណាស់។
ជាមនុស្សម្នាក់ដែលតែងផ្តល់ស្នាមញញឹម និង ភាពរីករាយដល់មហាជនជានិច្ច ព្រោះរាល់ពេល Meme ឡាយ អ្នកគាំទ្រក្នុង និង ក្រៅប្រទេសតែងតែបានកម្សាន្តសើចសប្បាយនូវភាពកំប្លុកកំប្លែងរបស់នាង។ ដោយឡែក បើនិយាយពីជីវិតពិតនាងវិញ Meme ជាមនុស្សតស៊ូណាស់ទម្រាំនាងអាចក្លាយជាបវរកញ្ញាឡើងប្រកួតលើឆាកអន្តរជាតិនេះ។
នៅឆ្នាំ ២០១៩ នាងបានដើរតាមក្ដីស្រមៃចូលរួមប្រកួតបវរកញ្ញាចក្រវាលថៃ ដោយជាប់ត្រឹម Top ២០ នាក់ចុងក្រោយ។ នៅឆ្នាំ ២០២១ ទៀតនាងបានចូលប្រកួតម្តងទៀត ដោយទទួលបានលទ្ធផល Top ១៥ នាក់ចុងក្រោយ លុះឆ្នាំ ២០២២ បវរកញ្ញារូបនេះក៏មិនព្រមបោះបង់ក្ដីស្រមៃរបស់ខ្លួនដែរ ដោយនាងក៏បានចូលរួមប្រកួត Miss Grand Thailand ដែលតំណាងឱ្យខេត្ត Prachuap Kiri Khan និង ជាប់បាន Top ២០ នាក់ចុងក្រោយ ។
ក្រោយបញ្ចប់ការប្រកួត ដោយមើលឃើញពីការតស៊ូ និង ភាពស្វាហាប់ ព្រមទាំងជាកូនកាត់ថៃ មីយ៉ានម៉ាផង គណៈគ្រប់គ្រងរៀបចំការប្រកួត Miss Grand មីយ៉ាន់ម៉ា ក៏បានចាត់តាំងឱ្យ Meme តំណាងប្រទេសដើម្បីចូលរួមប្រកួត Miss Grand International ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបនឹងបញ្ចប់ទៅកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ។
ដ្បិតការប្រកួតបញ្ចប់ទៅ Meme មិនទទួលបាន Top កំពូលណាក្ដី តែមហាជនអ្នកគាំទ្រពិតស្រឡាញ់ពេញចិត្តបវរកញ្ញារូបនេះខ្លាំង ពោលគឺទោះបីមិនបានចូល Top តែនាងបានយកឈ្នះបេះដូងអ្នកគាំទ្រប្រទេសមីយ៉ាន់ម៉ា និង ប្រទេសផ្សេងៗ រួមមានកម្ពុជា ថៃផងដែរ៕