Kim Tae Hee ហាក់ស្រកសាច់ជាងមុន ក្រោយជួបរឿងអាស្រូវផ្ទួនៗ
កំពូលតារាសម្តែងស្រី Kim Tae Hee ភរិយារបស់តារាប្រុស Rain គឺជាតារាស្រីកំពូលសម្រស់មួយរូបប្រចាំប្រទេសកូរ៉េ ដែលនរណាៗក៏អត់សរសើរមិនបានឡើយ ព្រោះតែសម្រស់ដ៏ស្រស់ត្រជាក់ភ្នែកគ្មានពីររបស់នាង ពោលគឺទាំងទម្រង់មុខមាត់ និង ពណ៌សម្បុររូបរាងសុទ្ធតែត្រូវស្តង់ដារឥតខ្ចោះ។
យ៉ាងណាមិញ ចំពោះជីវិតផ្ទាល់ខ្លួនវិញ ថ្មីៗនេះ តារាស្រីរូបនេះ មើលទៅហាក់ប្រទះរឿងត្រូវឈឺក្បាលច្រើនគួរសម ទាំងរឿងអាស្រូវ ជាស្វាមីលួចផិតក្បត់ ព្រមទាំងអាស្រូវរឿងលក់អចលនទ្រព្យទៀត។
ដោយឡែក ក្រោយពីឃើញតារាសំណព្វចិត្ត ប្រទះរឿងផ្ទួនបែបនេះ មហាជនអ្នកគាំទ្រពិតជានាំគ្នាបារម្ភមិនតិចឡើយ ជាពិសេសគឺរឹតតែបារម្ភទៅទៀត ក្រោយគេឃើញថា នាងមើលទៅហាក់ស្រកសាច់ជាងមុន។
នេះជារូបភាពរបស់ Tae Hee ថ្មីៗ ដែលអ្នកគាំទ្រគិតថានាងស្រកសាច់ជាងមុន
ក្នុងនោះ កាលពីពេលថ្មីៗនេះ Tae Hee បានបង្ហាញខ្លួនក្នុងរូបភាពមួយសន្លឹកជាមួយនឹងតារាស្រីជើងចាស់ Kim Mi Kyung ដែលនាងជាអ្នកកាន់នំខេក មក Surprise ផ្ទាល់។ ក្នុងរូបភាពនេះ គេសង្កេតឃើញថា Tae Hee តែងតែខ្លួនសាមញ្ញធម្មតា តែចាប់អារម្មណ៍ថា នាងហាក់ស្គមជាង ពោលគឺមុខរបស់នាងមិនសូវមានសាច់នោះទេ។ ជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រ រឹតតែបារម្ភទៅទៀត ព្រោះខ្លាចថា នាងខ្វល់ខ្វាយពីរឿងអាស្រូវច្រើន រហូតដល់ភ្លេចថែទាំសុខភាពរបស់ខ្លួននោះឯង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ គ្មានអ្វីឡើយ ក្រៅពីសង្ឃឹមថា Tae Hee នឹងមានសុខភាពល្អ ព្រមទាំងអាចបញ្ចប់រឿងអាស្រូវទាំងអស់បានឆាប់ៗនេះ៕