អ្នកគាំទ្របារម្ភលាន់ ក្រោយសុខៗ Taeyang ផ្តាច់ខ្លួនពី IG លុបរូបចោលខ្ទេច ហើយប្តូរប្រូហ្វាលពណ៌ខ្មៅ
តារាប្រុស Taeyang ប្រចាំក្រុមប្រុសល្បី BigBang បាន និង កំពុងប្រើប្រាស់ជីវិតយ៉ាងស្ងប់សុខ ជាមួយនឹងភរិយា ព្រមទាំងកូនប្រុសរបស់ខ្លួនដែលទើបតែសម្រាល ហើយលោកក៏មិនសូវបានលេចមុខនៅក្នុងសិល្បៈញឹកញាប់ដូចជាមុនឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រនឹករឭកជាខ្លាំង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ Taeyang បែរជាធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ដូចជាបារម្ភមិនតិចឡើយ ក្រោយនៅសុខៗ លោកបានបិទគណនីបណ្តាញ Instagram របស់ខ្លួន ដោយបានលុបរូបភាពធ្លាប់ផុសចេញទាំងអស់ ព្រមទាំងដូរ Profile ទៅជាពណ៌ខ្មៅទៀតផង។
ដោយឡែក រាល់ដង Taeyang តែងតែទំនងទំនង ចែកចាយរំលែករឿងរ៉ាវជីវិតរបស់ខ្លួននៅ Instagram នេះមិនដាច់ឡើយ ហើយនៅសុខៗលោកក៏បានលុបអ្វីគ្រប់យ៉ាងចោលដោយមិនរំពឹងទុកបែបនេះ គឺពិតជាធ្វើឱ្យគេឆ្ងល់មិនអស់ចិត្តនោះទេ។
យ៉ាងណាមិញ សកម្មភាពមួយនេះ នាំឱ្យមហាជនអ្នកគាំទ្រជាច្រើនបានគិតសង្ស័យថា Taeyang អាចកំពុងឱ្យដំរួយណាមួយ ទាក់ទងនឹងការត្រៀមត្រលប់មកវិញក្នុងវិស័យសិល្បៈរបស់ខ្លួនហើយ ជាពិសេសគឺការត្រលប់មកជាមួយនឹងអាល់ប៊ុម Solo ក៏ថាបានដែរ៕