ទម្រាំជួបស្នេហ៍ស្មោះលើកនេះ មិនស្មានថា Aerin ធ្លាប់ត្រូវម្តាយអតីតស្នេហ៍ចាស់ បោះសម្តីស្ទើរកកឈាមនេះដាក់
ប្រិយមិត្តប្រាកដជានៅចង់ចាំនៅឡើយពី Aerin ព្រោះនាងជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងសិល្បៈកម្សាន្តថៃនាពេលកន្លងមក ជាពិសេសតាមរយៈការសម្តែងជាតួអង្គកាច និង ក្រមិចក្រមើមរបស់នាង ដែលមើលទៅហាក់មិនសាំភ្នែកឡើយសម្រាប់អ្នកគាំទ្រ។
ដោយឡែក អ្វីដែលសំខាន់បើទោះបីជាមួយរយៈចុងក្រោយនេះនាងហាក់ស្ងាត់បាត់ពីសិល្បៈក៏ដោយ តែសម្រាប់មហាជននៅតែបង្ហាញក្តីនឹករឭក និង សួររកឈ្មោះនាងជានិច្ច។ យ៉ាងណាមិញ ទន្ទឹមនឹងមានអ្នកគាំទ្រជាច្រើនចង់ដឹងពីសុខទុក្ខនោះ ថ្មីៗនេះតារាស្រីស្រស់រូបនេះក៏បានលេចមុខបើកបង្ហាញទំព័រជីវិតថ្មីរបស់នាងជាមួយគូស្នេហ៍ថ្មីឱ្យអ្នកគាំទ្របានដឹងថែមទៀតផង។
ក្នុងនោះនាងមិនត្រឹមតែមកបង្ហាញពីជីវិតរស់នៅរបស់នាងនាពេលបច្ចុប្បន្ននោះទេ តែនាងក៏បានបើកទម្លាយពីរឿងរ៉ាវស្នេហ៍ថ្មីរបស់នាងទៀតផងថា ពេលនេះនាងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើជាកូនក្រមុំនាពេលខាងមុខ បន្ទាប់ពីចំណាយពេលសិក្សាមើលចិត្តគ្នាជាមួយគូស្នេហ៍រាប់ឆ្នាំ។
លើសពីនេះទៅទៀតទៀតនោះ អ្វីដែលនឹកស្មានមិនដល់តារាស្រីរូបនេះក៏បានទម្លាយពីរឿងរ៉ាវអតីតដ៏សែនហួសចិត្តមួយ ដែលម្តាយអតីតស្នេហ៍ចាស់ធ្លាប់បានធ្វើមកលើរូបនាងប្រាប់អ្នកគាំទ្រឥតលាក់ផងដែរ។
ក្នុងនោះនាងបានទម្លាយថា នាងធ្លាប់ត្រូវបានម្តាយអតីតស្នេហ៍ចាស់ដៀលនាងថា ស្រឡាញ់កូនគាត់ព្រោះតែចង់តោងកូនគាត់ស៊ី ថានាងចូលមកគ្មានបំណងល្អជាមួយកូនប្រុសគាត់ឡើយ រហូតពាក្យសម្តីទាំងនេះធ្វើឱ្យនាងដើរចេញទាំងមិនស្តាយ មកជ្រើសរើសបុរសដែលស្រឡាញ់ និង ការពារនាងពិតប្រាកដដូចពេលនេះ៕