តម្លៃឈុតគ្រឿងអលង្ការ Jisoo ពាក់ថ្ងៃមុន គិតត្រួសៗអាចទិញវីឡាប្រណីតមួយបាន
តារាចម្រៀង Jisoo សមាជិកក្រុម BLACKPINK ដែលអ្នកគាំទ្របានដាក់ងារថាជា «K-Pop Princess» ពិតៗនោះ។ បើនិយាយចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៦ តារាស្រីរូបនេះបានទាក់ទាញចិត្តអ្នកនិយមលេងអ៊ីនធឺណេតយ៉ាងខ្លាំង ជាមួយនឹងទេពកោសល្យ និង រូបសម្រស់ទាក់ទាញរបស់នាង។
ជាក់ស្ដែង ថ្មីៗនេះ Jisoo បានបង្ហាញវត្តមានចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលជាការបើកដំណើរការឡើងវិញរបស់ Cartier Maison Cheongdam ដែលធ្វើឡើងនៅ Seoul Wave Art។ នៅពេលនោះ សម្រស់របស់ Jisoo ពិតជាស្រស់ស្អាតគ្រប់ជ្រុងតែម្ដង ស្លៀកក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ពាក់ជាមួយនឹងគ្រឿងអលង្ការដ៏ប្រណីតរបស់ Panthère De Cartier បន្ថែមភាពទាក់ទាញមួយកម្រិតទៀត។
យ៉ាងណាមិញ ទស្សនិកជនក៏ដូចជាអ្នកគាំទ្ររបស់ Jisoo ពិតជាចង់ដឹងមិនខានអំពីតម្លៃគ្រឿងអលង្ការ ដែលតារាស្រីរូបនេះ បានពាក់ចូលរួមក្នុងព្រឹត្តិការណ៍លំដាប់។ ហើយថ្ងៃនេះ យើងនឹងមកបង្ហាញអំពីតម្លៃរបស់គ្រឿងអលង្ការនីមួយៗនៅលើខ្លួនរបស់តារាស្រីរូបនេះ៕
១. នាឡិកាម៉ាក Panthère De Cartier មានតម្លៃជាង ៨០០០ ដុល្លារ
២. ចិញ្ចៀនដាំពេជ្រពណ៌ស ម៉ាក Panthère De Cartier មានតម្លៃពី ១១ ០០០ ដុល្លារ ទៅ ១៥ ០០០ដុល្លារ
៣. ខ្សែ-កម៉ាក Panthère De Cartier មានតម្លៃរហូតដល់ ២២៤ ០០០ ដុល្លារ