មិនលាក់ទេ Kai ទម្លាយអាថ៌កំបាំងខ្ទេច ពីមូលហេតុដែលអាចច្រៀងចម្រៀងបានច្រើនភាសា
ក្រោយពីបង្ហាញវត្តមានក្នុងការសម្តែងជាតួឯកក្នុងខ្សែភាពយន្តបុរាណ «ទេពធីតាផ្កាព្កុលមាស» Kai កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង រហូតក្លាយទៅជាតារាប្រុសវ័យក្មេងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ជាពិសេសនោះ គឺទេពកោសល្យក្នុងវិស័យតន្រ្តី ដែល Kai មានជំនាញទាំងផ្នែកច្រៀង លេងហ្គីតា និង និពន្ធទំនុកច្រៀង ទំនុកភ្លេងទៀតផង។
រយៈពេលចុងក្រោយនេះ លោក Kai កំពុងឆក់បានចិត្តមហាជនអ្នកគាំទ្រស្ទើរទូទាំងប្រទេសក្នុងការផលិតបទចម្រៀង Original Song ជាបន្តបន្ទាប់ ហើយបទចម្រៀងចុងក្រោយរបស់លោកកំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងនោះ គឺបទ «Mascara ទឹកភ្នែក» ហើយ Kai ត្រូវបានមហាជនចាប់ក្រសែភ្នែកខ្លាំងទាំងលើសមត្ថភាពក្នុងវិស័យតន្ត្រី ព្រមទាំងរូបសម្រស់សង្ហារបស់លោក។ ក្នុងនោះ ម្ចាស់បទ «Mascara ទឹកភ្នែក» រូបនេះ ក៏មានជំនាញយ៉ាងស្ទាត់លេងឧបករណ៍តន្ត្រីហ្គីតា។
ជាងនេះទៅទៀត កន្លងមក កំលោះសង្ហា Kai ក៏រមែងយកបទចម្រៀងជាច្រើនភាសាដូចជាបទ ថៃ បទអង់គ្លេស យកមក cover ថែមទៀតផង ដែលជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរថាតារាចម្រៀង Original Song រូបនេះ ពិតជាចេះច្រើនភាសា។
យ៉ាងណា Kai បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា តាមពិតទៅលោកមិនចេះច្រើនភាសា ដូចការច្រៀងនោះទេ ពោលគឺលោកអាចនិយាយបានតែភាសាកំណើត (ភាសាខ្មែរ) និង អង់គ្លេស តែប៉ុណ្ណោះ។ រីឯបទចម្រៀងច្រៀងជាភាសាដទៃ ក្រៅពីខ្មែរ និង អង់គ្លេស គឺលោកទន្ទេញ និង ចាំមាត់តែប៉ុណ្ណោះ៕