ពិតណាស់ បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ-១៩ ជុំវិញពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជាយើងបានធូរស្បើយរួចមក គេសង្កេតឃើញការជួបជុំគ្នាលែងរឹតបន្តឹងដូចមុនចាប់តាំងពីដើមឆ្នាំ ២០២២ នេះមកម្ល៉េះ។
ជាពិសេសទៅទៀតនោះ ឆាកធំៗនៃការប្រគំតន្រ្តីក៏បានចាប់ផ្ដើមរីកពាសពេញប្រទេស មិនដូច ២ ឆ្នាំមុនឡើយពោលគឺឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយក្នុងនោះមានទាំងតារាក្នុងស្រុក និងតារាក្រៅប្រទេសក៏បានមកចូលរួមថែមទៀតផង។
យ៉ាងណាមិញ បើគិតត្រួសៗពីសិល្បៈករល្បីៗខាងប្រទេសជិតខាង ពោលគឺប្រទេស ថៃ ដែលបានមកអង្រួនឆាកនៅកម្ពុជាត្រឹម ៣ ខែចុងក្រោយនៃឆ្នាំ ២០២២ នេះមានច្រើនគួរឱ្យកត់សម្គាល់ ដែលមានដូចជា៖
– សិល្បៈកររបស់ផលិតកម្ម Hype Train ដែលមានដូចជា លោក Sprite លោក OG Bobby លោក GuyGeeGee និងលោក Eskiimo
– តារាចម្រៀងស្រី Jannine Weigel
– ម្ចាស់បទ «NAM DANG NAM SOM» ក្រុមរបស់តារាប្រុស JVJarvis
– រាជិនីរាំផ្នែកចម្រៀងស្រុកស្រែនាង Kratae Rsiam
– តារាស្រី Katreeya មកសម្ដែងនៅ Jet Studio Club