Gong Yoo ហ៊ានប្រាប់ពីអារម្មណ៍ពិតលើកដំបូង ក្រោយប្រឡូកសិល្បៈអស់ ២១ឆ្នាំ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Gong Yoo បានបង្ហាញពីភាពទាក់ទាញរបស់គាត់យ៉ាងសង្ហា នៅក្នុង «ELLE Korea 30th Anniversary Edition» ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២២។ ក្នុងនោះដែរ តារាសម្ដែងរូបនេះបានផ្តល់បទសម្ភាស ចែករំលែកអំពីជីវិតក្នុងអាជីពជាតារាសម្ដែងរបស់គាត់ជាច្រើនឆ្នាំមកនេះផងដែរ។
នៅក្នុងបទសម្ភាសនោះ តារាប្រុសរូបនេះបាននិយាយអំពីអនុស្សាវរីយ៍ក្នុងការសម្ដែងដែលគាត់ដក់ចិត្តបំផុត គឺក្នុងខ្សែភាពយន្ត «Silenced» ក្នុងឆ្នាំ ២០១១ ដោយសារតែភាពយន្តធ្វើឱ្យគាត់មានទំនុកចិត្ត ផ្តោតលើការសម្ដែងបំផុត ហើយក៏ជាតួអង្គដែលគាត់ពេញចិត្តផងដែរ។
យ៉ាងណាមិញ ក្នុងបទសម្ភាសចុងក្រោយ តារាប្រុសរូបនេះក៏បានបន្ថែមដែរថា «ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថាមានភាពឯករាជ្យ និង ក្លាហានជាងមុន។ ក្រោយពីបានទទួលការស្រឡាញ់ពេញចិត្តច្រើនពីសាធារណជន ហើយនេះជាអ្វីដែលគួរអរគុណ និង មានតម្លៃខ្លាំងបំផុត។ នៅពេលនេះ អ្វីដែលខ្ញុំចង់ធ្វើគឺរំពឹងទុកនៃភាពជោគជ័យណាមួយរបស់ Box Office ឬ ការថតពាណិជ្ជកម្ម។ ប៉ុន្តែខ្ញុំចង់ធ្វើដោយមានការយកចិត្តទុកដាក់បំផុត ហើយដើរតាមគន្លងជាតារាសម្ដែងដែលខ្ញុំតែងតែស្រមៃតាំងពីនៅក្មេង»៕