Vincent Wong ស្តាយក្រោយខំញ៉ាំសាឡាត់អស់ ៤០ថ្ងៃ ប៉ុន្តែលទ្ធផលខកចិត្ត
កាលពីពេលថ្មីៗនេះ តារាសម្ដែងហុងកុងរបស់ TVB បានចូលរួមជាក្រុមក្នុងកម្មវិធីប្រកួតប្រជែងរបស់ចិនមួយ ដោយមាន Vincent Wong, Samantha Ko, Owen Cheung។ ក្នុងកម្មវិធីនេះ តារា TVB ទាំងនេះបានសម្ដែងក្នុងឈុតឆាកខ្លីមួយ «Unlimited Training Class» មានរយៈពេល ២៥ នាទីដែលនិយាយអំពីភាពលំបាកក្នុងការធ្វើជាតារាសម្ដែង។
ពេលសម្ដែងឈុតខ្លីនោះ តារាសម្ដែងប្រុស Owen Cheung បានលើកឡើងពីការរងរបួសអំឡុងពេលហាត់សមថត និង ការប្រើប្រាស់ភាសានិយាយឱ្យត្រឹមត្រូវ។
ជាមួយគ្នានោះ ស្រាប់តែតារាសម្ដែងប្រុស Vincent Wong បានដើរមកលើកអាវរបស់លោកឡើង ក្នុងគោលបំណងបង្ហាញសាច់ដុំពោះ ក្នុងវ័យ ៣៨ ឆ្នាំរបស់លោក ដោយសារភាពថា គាត់ខំញ៉ាំសាឡាត់អស់ ៤០ថ្ងៃ បូកទាំងពេលវេលា និង កម្លាំងចិត្ត ប៉ុន្តែឥឡូវនេះលទ្ធផលការប្រឹងប្រែងពិតប្រាកដ បានត្រឹមស្តាយក្រោយ ការញ៉ាំសាឡាត់ទាំងអស់នោះមិនបានផលនោះទេ។
ពិតណាស់ សូម្បីតែអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនដែលបានតាមដាន ក៏មិនសប្បាយចិត្តចំពោះលទ្ធផលនេះដែរ។ មើលទៅកាន់មានការខកចិត្តបន្ទាប់ពីលទ្ធផលរបស់តារាប្រុសរូបនេះបានបង្ហាញមក៕