ក្ដៅគគុក! ផ្ទុះការសង្ស័យ Ali Lee កំពុងជំពាក់ស្នេហ៍នឹងបុរសវ័យ ៤០ ឆ្នាំ
តារាសម្ដែងស្រីហុងកុងលំដាប់ជួរមុខដែលមហាជនជាច្រើន បានស្គាល់តាមរយៈខ្សែភាពយន្តល្បីៗរបស់ TVB គឺ តារាសម្ដែងស្រី Ali Lee កន្លងមក នាងធ្លាប់បានប្រកាសអំពីការចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុសដែលស្រឡាញ់គ្នាអស់ ៧ឆ្នាំ។ ក្រោយមក តារាស្រីរូបនេះត្រូវបានគេប្រទះឃើញណាត់ជួបជាមួយនឹងបុរសវ័យក្មេងជាងទើបបាន ១ឆ្នាំ។
ទោះជាយ៉ាងណា តារាស្រីរូបនេះធ្លាប់បាននិយាយថាមិនបានចាប់អារម្មណ៍នឹងបុរសណាទេ ហើយថែមទាំងនិយាយថា បុរសរូបនោះត្រឹមតែជាមិត្តនឹងគ្នាប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ បានទទួលព័ត៌មានថ្មីដែលថា Ali Lee សង្ស័យកំពុងមានទំនាក់ទំនងស្នេហាពិតមែន។ ដោយប្រទះឃើញណាត់ជួបបុរសក្រៅសិល្បៈម្នាក់អាយុប្រហែល ៤០ឆ្នាំ នៅក្នុងភោជនីយដ្ឋានអាហារមួយកន្លែង ហើយរូបថតរបស់អ្នកទាំងពីរត្រូវបានគេថតបានពីចម្ងាយ។
គួរបញ្ជាក់ផងដែរថា Ali Lee នាងគឺជាតារាសម្ដែងស្រីដែលបានចុះកុងត្រាជាមួយនឹង TVB ហើយថែមទាំងទទួលបានពានរង្វាន់ «Best Development Female Artist Awards ឆ្នាំ ២០១៦» និង «TVB Anniversary Awards ឆ្នាំ ២០១៨» បច្ចុប្បន្ន តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានក្លាយជាតួឯកស្រីឆ្នើមក្នុងរឿងភាគស្នេហាផងដែរ៕