ស្ងាត់រឿងទៅហើយ Yoenwoo ទើបតែចេញមុខទម្លាយចចាមអារ៉ាមស្នេហាជាមួយ Lee Minho
កាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ចចាមអារ៉ាមស្នេហារវាងតារាប្រុសល្បី Lee Minho និង តារាស្រី Yeonwoo ដែលត្រូវបានទម្លាយដោយភ្នាក់ងារប្រមាញ់តារា Dispatch ជាមួយនឹងរូបភាពជាច្រើនសន្លឹក បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ ខាងផលិតកម្មរបស់អ្នកទាំងពីរក៏បានចេញមុខមកបញ្ជាក់បកស្រាយរួចទៅហើយផងដែរ ថាអ្នកទាំងពីរនេះពុំបានមានទំនាក់ទំនងស្នេហាជ្រៀលជ្រៅណាមួយជាមួយគ្នាឡើយ គឺគ្រាន់តែជាសិស្សច្បង និង សិស្សប្អូនប៉ុណ្ណោះ។
ចំណែកសាមីខ្លួនទាំងពីរវិញ គឺគ្មាននរណាម្នាក់ចេញមុខមកបញ្ជាក់ចេញពីមាត់ជាសារធារណៈឡើយ ទើបតែនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ តារាស្រី Yeonwoo បានឆ្លៀតទម្លាយរឿងនេះ នៅក្នុងការសម្ភាសរបស់ខ្លួនមួយ។
នាងបានឱ្យដឹងថា រឿងទាំងនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ វាជាលើកទីមួយក្នុងជីវិតហើយ ដែលនាងបានប្រទះបញ្ហាធំបែបនេះ។ នាងក៏បានបន្តទៀតថា ចុងក្រោយវាគឺដូចជាការបញ្ជាក់របស់ផលិតកម្មដូច្នោះឯង រឿងនេះមិនមែនជាការពិតនោះទេ នាងក៏នៅចាំយ៉ាងច្បាស់ថានាងពិតជាឈឺក្បាលខ្លាំងណាស់ នៅថ្ងៃដែលចចាមអារ៉ាមនេះបានផ្ទុះ។
យ៉ាងណាមិញ ក៏ឆ្លៀតឱ្យដឹងដែរថា នាងបានស្និទ្ធស្នាលជាមួយ Lee Minho ក្នុងនាមជាសិស្សច្បង និង សិស្សប្អូន ដោយសារតែនាង និង គេមានចំណង់ចំណូលចិត្តក្នុងការលេងហ្គេមក្នុងកុំព្យូទ័រដូចគ្នា៕