(វីដេអូ) ពេជ្រ សោភា ថាមិនសូវមានមិត្តស្និទ្ធទេ ព្រោះរាងចាលនឹងការក្បត់របស់មិត្តកាលពីជាង ១០ ឆ្នាំមុន
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀង អ្នកនា ពេជ្រ សោភា ក្រោយពីអ្នកនាងបានបង្ហោះវីដេអូមួយទម្លាយពីមូលហេតុដែលអ្នកនាងមិនមានមិត្តភក្តិច្រើន ដោយអ្នកនាងបានទម្លាយ និង គាស់យកនូវអតីតកាលតាំងពីមុនចូលសិល្បៈមករៀបរាប់ថា អ្នកនាងធ្លាប់មានមិត្តស្និទ្ធស្នាលខ្លាំង តែចុងក្រោយត្រូវមិត្តក្បត់ លួចចាក់ពីក្រោយខ្នង។
តារាចម្រៀងរូបនេះ បានឱ្យដឹងថា កាលពី ២០១៦ អ្នកនាងបានបាត់បង់មិត្តភក្តិម្នាក់ ដែលជាមិត្តភាពយូរអង្វែងបំផុតតាំងពីក្រីក្រមុនចូលសិល្បៈទៅទៀត ដោយកាលនោះហេតុតែចង់ឱ្យនាងក្លាយជាមនុស្សអាក្រក់ មិត្តម្នាក់នោះសុខចិត្តធ្វើរឿងគ្រប់យ៉ាងជាច្រើន រីឯអ្នកនាងហេតុតែស្រឡាញ់ទុកចិត្ត ខោអាវក៏ពាក់រួមគ្នា ឡានក៏ដូរគ្នាជិះ តែទីបំផុតមិត្តម្នាក់នោះបានឆក់យកមនុស្សស្រឡាញ់អ្នកនាងទៅវិញ។
ក្នុងនោះអ្នកនាង ពេជ្រ សោភា បានបន្ថែមថា គ្មានអ្វីគួរឱ្យខ្លាចជាងមនុស្សទេ ដូច្នេះមិនគួរទុកចិត្តនរណានោះឡើយ។ បច្ចុប្បន្នអ្នកនាងមាន Best Friend តែ ៤ នាក់ប៉ុណ្ណោះ ហើយនៅក្នុងសិល្បៈក៏មិនមានមិត្តស្និទ្ធស្នាលនោះដែរ ហើយក៏មិនមែនអ្នកនាងមិនទុកចិត្តអ្នកសិល្បៈនោះទេ តែគ្រាន់តែអ្នកនាងរាងចាលនឹងការក្បត់របស់មិត្តកាលពីជាង ១០ ឆ្នាំមុន៕