ខោអាវ ២ ឈុតដែល Lisa ស្លៀកនៅអាមេរិក បើគិតជាលុយជាង ១ ម៉ឺនដុល្លារ
បើនិយាយដល់ Lisa សមាជិកកូនពៅក្រុម BLACKPINK មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ជាមិនខាន ថានាងជាតារា K-POP មួយរូបដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក ជាមួយសមត្ថភាព និង ទេពកោសល្យដែលអាចរាំ ច្រៀង និង រ៉េបបានយ៉ាងល្អ។
ក្រៅពីសមត្ថភាព និង ទេពសកោសល្យ Lisa ត្រូវបានគេចាប់អារម្មណ៍លើការតុបតែងខ្លួនរបស់នាងដូចគ្នា ដោយតារាស្រីរូបនេះគឺហាក់ផ្លាស់ប្ដូរការស្លៀកពាក់រៀងរាល់ពេល មិនឱ្យអ្នកគាំទ្រសាំភ្នែកសោះឡើយ ហើយពីមួយឈុតទៅមួយឈុតសុទ្ធសឹងតែជាស្ទីលហ្វេសសិនទាន់សម័យ និង ប្លែកៗ។
ថ្មីៗនេះ ឈុតហ្វេសសិន ២ ឈុត ដែល Lisa បានបង្អួតរាងនៅឯទីក្រុង New York ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយមានដូចជា៖
ឈុតទី ១៖
– អាវធំក្រាស់ Faux Fur Coat ពណ៌ផ្កាឈូកតម្លាំ ៣ ០០០ ដុល្លារ
– អាវក្រៅ Celine Hoodie តម្លៃ ១ ១៥០ ដុល្លារ
– ស្បែកជើង Mid Block Sneakers តម្លៃ ៩២០ ដុល្លារ
– និងកាបូប Medium Cabas Panthom Bag តម្លៃ ២ ១០០ ដុល្លារ
សរុបប្រមាណជាង ៧ ១៧០ ដុល្លារ។
ឈុតទី ២៖
– អាវរឹបរាង Commando Luxury Rib Hoodie តម្លៃ ១២៨ ដុល្លារ
– អាវក្រៅ Celine Bomber Jacket តម្លៃ ២ ៩៥០ ដុល្លារ
– មួក Rolling Stone Baseball Cap តម្លៃ ៣០ ដុល្លារ
– និងស្បែកជើង UGG Classic Ultra Mini Platform តម្លៃ ១៥០ ដុល្លារ
សរុបប្រមាណជាង ៣ ២៥៨ ដុល្លារ៕