Angela Baby ប្តឹងមន្ទីរពេទ្យល្បីមួយនៅចិន ទារសំណងរឿងទម្លាយរូបថតនាងមុនពត់ធ្មេញ
ដូចដែលអ្នកតាមដានវិស័យភាពយន្តរបស់ចិន ស្គាល់មកហើយអំពីតារាសម្ដែងស្រីកំពូលសម្រស់ Angela Baby គឺជាតារាស្រីលំដាប់ A នៅប្រទេស។
ថ្មីៗនេះដែរ បានលេចឮដំណឹងថា តារាស្រីរូបនេះបានឈ្នះក្តី និងទទួលការសងជំងឺចិត្តចំនួន ៥០០០ដុល្លារអាមេរិក ក្នុងករណីដែលមន្ទីរពេទ្យធ្មេញដ៏ល្បីមួយកន្លែងក្នុងប្រទេសចិន បានទម្លាយរូបថតរបស់នាង មុន និង ក្រោយ ការពត់ធ្មេញ ធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមយ៉ាងខ្លាំង។ រហូតដល់មានការចែកចាយរូបថតពីមុនរបស់នាង ប្រៀបធៀបនឹងបច្ចុប្បន្ន ពេញនៅប្រព័ន្ធផ្សព្វផ្សាយ បង្កឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់នាងខំសាងមកអស់ច្រើនឆ្នាំ។
ត្រឡប់មកលម្អិតនៅលើរឿងហេតុនេះ មុននឹងតារាស្រីរូបនេះបានទទួលសេវាកម្មពីខាងមន្ទីរពេទ្យធ្មេញ។ ភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយទាក់ទងនឹងការរូបថត ប៉ុន្តែក្នុងនោះមិនបានអនុញ្ញាតឱ្យបញ្ចេញរូបថតជាសាធារណៈឡើយ៕