ជិត ២០ ឆ្នាំហើយ Kem ទើបឃើញទិដ្ឋភាពដ៏សែនកក់ក្ដៅ និង មានសុភមង្គលបំផុត
លោក Kem Hussawee គឺជាតារាប្រុសពន្លកថ្មីម្នាក់ ដែលទើបតែចូលសម្ដែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ ទោះបីជាតារាពន្លកថ្មីមែនតែ គេសង្កេតឃើញតារាប្រុសរូបសង្ហា Kem កំពុងតែទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស។
ប្រឡូកចូលក្នុងសិល្បៈមករយៈពេល ៦ ឆ្នាំ តារាប្រុស Kem បានសាងកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្ទរខ្ទារពេញប្រទេស។ គឺជាកូនអ្នកស្រែមានដើមកំណើតចេញពីខេត្ត Bung Karn លោក Kem បានប្រឹងកែច្នៃសមត្ថភាពរបស់ខ្លួនផ្នែកសិល្បៈរហូតក្លាយ Superstar មួយរូបប្រចាំប៉ុស្តិ៍លេខ ៧ ថៃនាពេលបច្ចុប្បន្ន ព្រមទាំងក្តាប់បានតំណែងជាតួឯកមិនរបេះសោះឡើយ។
យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍ Kem គឺជាតារាប្រុសម្នាក់ ដែលស្រឡាញ់គ្រួសារខ្លាំងណាស់ ហើយថ្មីៗនេះ អ្នកកំលោះមានមន្តស្នេហ៍ Kem បានចេញមកបង្ហោះរូបភាពក្រុមគ្រួសារយ៉ាងកក់ក្ដៅ។ អ្វីដែលសំខាន់តារាប្រុស Kem បានទម្លាយសារដ៏មានន័យមួយថា ៖ «ជិត ២០ ឆ្នាំហើយ ដែលលោកតា និង លោកយាយ មិនដែលបាននៅជួបជុំកូនៗ។ ថ្ងៃនេះ ទឹកភ្នែក និង ស្នាមញញឹម ដែលចេញមកគឺចេញពីដួងចិត្ត វាពិតធ្វើឱ្យខ្ញុំមានសេចក្ដីសុខណាស់។ នេះគឺជាភាពជោគជ័យមួយរបស់ខ្ញុំ ដែលអាចឱ្យក្រុមគ្រួសារជួបជុំគ្នាបាន។ ពិតជាកក់ក្តៅណាស់ ចង់ឱ្យគ្រប់គ្នាឃើញថា ថ្ងៃនេះរូបខ្ញុំពិតជាមានសុភមង្គលខ្លាំង»៕