Nadech សូមទោស Yaya ត្រង់ៗ ក្រោយនាងត្រូវជួបរឿងដដែលៗនេះ ព្រោះតែលោក
ជាង ១១ ឆ្នាំទៅហើយ ដែលមហាជនទន្ទឹងរង់ចាំមើលតារាស្រីរូបស្រស់ Yaya និង កំលោះសង្ហា Nadech បង្ហើបគម្រោងរៀបការជាមួយគ្នានោះ ខណៈមិត្តភក្តិជិតស្និទ្ធអ្នកទាំងពីរគេត្រៀមចូលរោងការឆាប់ៗនេះអស់ហើយ។
អ្វីដែលសំខាន់ ជារឿយៗ គេសង្គេតឃើញថា គ្រប់ពេលសម្ភាសអ្នកគាំទ្រហាក់មិនរំលងសំនួរចាក់ដោតមួយ ពេលបានជួបតារាស្រី Yaya ឡើយ ពោលគឺអ្នកគាំទ្រតែងសួរនាងថា ពេលណារៀបការ? រហូតសំនួរមួយនេះ ធ្វើឱ្យអ្នកកំលោះសង្ហា Nadech យកមកគិត និង បង្ហើបអារម្មណ៍ សូមទោស ក៏ដូចជាអាណិតទៅដល់មិត្តស្រីដែលត្រូវមកឆ្លើយតបនឹងសំនួរដដែលៗមួយនេះគ្រប់ពេលទៀតផង។
លើសពីនេះទៅទៀត តារាប្រុសរូបនេះក៏បានបន្ថែមថា លោកមិនទាន់ចង់បង្ហើបឱ្យគ្រប់គ្នាបានដឹងពីគម្រោងរៀបការនោះទេ តែចាំ Surprise នៅថ្ងៃពិសេសវិញ។ ចំណែក មហាជនក៏សង្ឃឹមថាអ្នកទាំងពីរនឹងមានដំណឹងល្អនាពេលខាងមុខដែរ៕