ពោះកាន់តែខ្ទាតធំ តែម៉ាក់ៗសម័យថ្មី ទេព បូព្រឹក្ស លេងស្ទីល Fashion កប់សារី
នៅខ្វះតែប៉ុន្មានខែទៀត ទេព បូព្រឹក្ស និង គូស្នេហ៍គឺតារាចម្រៀងរ៉េប ងួន ចាន់ដេវីត នឹងបានឃើញមុខតំណាក់ឈាមដំបូងរបស់ពួកគេហើយ ប៉ុន្ដែមកដល់ពេលនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមខាងលើនៅមិនទាន់ប្រកាសភេទកូនក្នុងផ្ទៃនៅឡើយទេ។
ខណៈទំហំផ្ទៃពោះរបស់អ្នកម៉ាក់ដ៏សិចស៊ី ទេព បូព្រឹក្ស កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីខាងលើបានតុបតែងខ្លួនជាមួយឈុតពណ៌សយ៉ាងស៊ីវិល័យ បញ្ចេញទំហំក្បាលពោះ រំលេចស្នាមសាក់ដ៏ទាក់ទាញ ព្រមទាំងពាក់ស្បែកជើងកែងចោត មើលទៅពិតស្រស់ស្អាតខ្លាំងណាស់។
ការបង្ហាញខ្លួនក្នុងរូបភាពជាអ្នកម៉ាក់សម័យថ្មីរបស់តារាចម្រៀង ទេព បូព្រឹក្ស គេឃើញមានអ្នកសិល្បៈ និង អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាបញ្ចេញយោបល់លើកសរសើរពីរូបសម្រស់របស់នាង ទោះបីជាមានផ្ទៃពោះជិតសម្រាល ហើយក៏នៅតែលេងស្ទីលមិនណយដែរ៕