ពិតជាលើសពីបងប្អូន! Nu New និង Zee ណាត់គ្នាញុំាអាហារពេលល្ងាចយ៉ាងរ៉ូមេទិក
ចាប់តាំងតែចាប់ដៃគូសម្ដែងក្នុងរឿង Cutie Pie Series ជាមួយគ្នាមក គេសង្កេតឃើញថា តារាប្រុស Zee Pruk Panich និង Nu New ត្រូវបានមហាជនផ្គូរផ្គងឱ្យបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក ព្រោះជារឿយៗ តារាប្រុសមួយគូនេះ តែងបានបង្ហាញភាពផ្អែមល្ហែមស្និទ្ធស្នាល មិនសូវដាច់ឡើយលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម។ ជាពិសេស រាល់ពេលទៅណាមកណា តារាប្រុស Zee និង Nunew តែងបណ្ដើរគ្នាទៅជាមួយស្ទើរគ្រប់ពេល។
អ្វីដែលសំខាន់ក្រោយពីផ្ទុះរឿងបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក ស្រាប់តែតារាប្រុសទាំងពីរបានចេញមុខទម្លាយក្នុងកម្មវិធីរបស់លោក Woody ថាទំនាក់ទំនងអ្នកទាំងពីរ គឺលើសពីបងប្អូន តែមិនបានបញ្ជាក់ថាជាសង្សារទ ឬ គូស្នេហ៍ឡើយត្រឹមការឱ្យដំរួយប៉ុណ្ណោះ។
ដ្បិតមិនបានជាក់ច្បាស់ថាទំនាក់ទំនងត្រឹមកម្រិតណាក៏ដោយ តែអ្នកគាំទ្រអ្នកទាំងពីរពិតសប្បាយរីករាយខ្លាំងដែលនៅតែឃើញពីភាពផ្អែមល្អែមរបស់ Nu New និង Zee ។ តួយ៉ាង កាលពីពេលថ្មីៗនេះ តារាប្រុសទាំងពីរបានកាន់ដៃគ្នាទៅទទួលទានអាហារពេលល្ងាចយ៉ាងរ៉ូមេទិក ក្នុងឱកាសខួប ២ ឆ្នាំដែលអ្នកទាំងពីរបានស្គាល់ និង រួមការងារនឹងគ្នា។ ជាមួយនឹងរូបភាពស្និទ្ធស្នាលនេះ បានធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង៕