Nancy Wu រងការរិះគន់ដូចព្យុះ រឿងស្លៀកឈុតរ៉ូបមិនសមរូបរាងចូលកម្មវិធី TVB ខួបលើកទី ៥៥
បើនិយាយអំពីកម្មវិធី Gala ខួបលើកទី ៥៥ ដែលរៀបចំឡើងដោយ TVB កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ឃើញថាមានការចូលរួមពីសំណាក់សិល្បករសិល្បការិនីជាង ៣០០ នាក់ ហើយម្នាក់ៗបានរៀបចំតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និង ស្រស់សង្ហា ធ្វើឱ្យកក្រើកដល់មហាជនដែលជាអ្នកគាំទ្ររបស់តារា TVB។
ទោះជាយ៉ាងណាក៏ដោយ មិនមែនឈុតរបស់តារាទាំងអស់សុទ្ធតែត្រូវបានមហាជនពេញចិត្តនោះទេ។ ក្នុងនោះ ក៏មានការបញ្ចេញមតិរិះគន់ខ្លះៗលើឈុតសម្លៀកបំពាក់របស់តារាស្រីមួយចំនួនផងដែរ។
ក្នុងនោះ តារាសម្ដែងស្រីហុងកុង Nancy Wu បានរើសជ្រើសស្លៀកឈុតរ៉ូបវែងពណ៌ត្នោតជាម៉ូដបែបសាមញ្ញយ៉ាងរម្យទម ប៉ុន្តែគួរឱ្យសោកស្តាយបន្តិច ដោយសារតែអ្នកនិយមលេងអ៊ីនធឺណេតមិនបានចាប់អារម្មណ៍សោះ បែរជាមានមតិជាច្រើនរិះគន់ទៅលើឈុតរ៉ូបរបស់នាងទៅវិញ។
ជាមួយគ្នានោះក៏មានការបញ្ចេញមតិជាច្រើនថា តារាស្រីរូបនេះមើលទៅឈុតរ៉ូបរបស់នាងកំពុងស្លៀកចូលរួមកម្មវិធី ដូចជាពាក់បាវពណ៌ត្នោត និង មតិផ្សេងទៀត និយាយថា Nancy មើលទៅល្វែងក្រោមដូចជាឈុតខ្លាឃ្មុំ៕