គាំងណាស់! អ្នកគាំទ្រឥលូវប្លែកខ្លាំង ជូនកាដូពិសេសទៅ Idol មានតាំងពីចេក នំកញ្ចប់ និង សាប៊ូកក់សក់
ថ្មីៗនេះ មហាជននិយមតាមដានការប្រគំតន្ត្រីរបស់តារាចម្រៀងប្រទេសថៃ ច្បាស់ជាបានឃើញមកហើយពីរូបភាពរបស់តារាចម្រៀងប្រុសស្រីជាច្រើន ទទួលបានកាដូអនុស្សាវរីយ៍ប្លែកៗពីអ្នកគាំទ្រ ដោយរួមមានគ្រប់សព្វបែបយ៉ាង តាំងពីម្ហូបម្ហា អំបិលស្ករប៊ីចេង របស់ញ៉ាំរបស់ប្រើប្រាស់គ្រប់ប្រភេទ។ ក្រឡេកមកមើលសិល្បករ សិល្បការិនីរបស់កម្ពុជាវិញ ចុងក្រោយនេះគេឃើញមានអ្នកគាំទ្រជាច្រើន ក៏បានជ្រើសរើសការទិញសម្ភារៈផ្សេងៗជូន Idol របស់ខ្លួន ពេលកំពុងសម្តែងនៅលើឆាកផងដែរ។ ក្នុងនោះរួមមានដូចជា អង្ករ ចេក នំកញ្ចប់ សាប៊ូកក់សក់ និង របស់ញុំាជាច្រើនទៀតផង។
តស់! ទៅទស្សនារូបភាពខាងក្រោម៖