រូបមួយសន្លឹកអង្គុយធ្វើមុខធ្មឹងៗរបស់ វណ្ណដា កំពុងត្រូវអ្នកគាំទ្រយកទៅធ្វើជា Meme ប្លែកៗ
កំពូលតារារ៉េបប្រចាំប្រទេសកម្ពុជាលោក វណ្ណដា ត្រូវបានមហាជនភាគច្រើនចាប់អារម្មណ៍ថា លោកតែងតែមានទឹកមុខបែបមាំ ម៉ឺងម៉ាត់ នៅពេលដែលលោកឡើងសម្ដែងនៅក្នុង MV ឬ ចូលរួមសកម្មភាពនានារបស់ខ្លួននាពេលកន្លងមក។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនមួយបានធ្វើសន្និសីទសារព័ត៌មានមួយជាមួយនឹងតារាសុឆ្ឆន្ទៈរបស់ខ្លួនចំនួន ៥ រូប ដែលមានដូចជា ៖ លោក វណ្ណដា ព្រះនាង នរោត្តម ជេនណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា និង កញ្ញា មីណា នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។
ដោយឡែក នាព្រឹកថ្ងៃទី ២៨ ខែវិចិ្ឆកា ឆ្នាំ ២០២២ កន្លងទៅនេះ គណនីហ្វេសប៊ុកផេកផ្លូវការរបស់ព្រះនាង នរោត្តម ជេនណា បានបង្ហោះរូបភាពនៃសកម្មភាពដែលព្រះនាង និង ភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតបានយាងអញ្ជើញចូលរួមនោះ។
អ្វីដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះគឺ គេសង្កេតឃើញមានរូបភាពម្នាក់ឯងរបស់លោក វណ្ណដា បានអង្គុយស្ងៀមជាមួយទឹកមុខធ្មឹងៗ ធ្វើឱ្យអ្នកគាំទ្រក្នាញ់ទ្រាំមិនបាន យករូបភាពមួយនេះទៅធ្វើជា Meme ប្លែកៗព្រាតលើបណ្ដាញសង្គម៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពទាំងនោះខាងក្រោម៖
ប្រភពរូបភាព៖ @ THE VANNDA, @ VannDa-វណ្ណដា Supporters និង គណនីហ្វេសប៊ុកជាច្រើនផ្សេងទៀត