Somi និង Bahiyyih លើឆាក MAMA យប់មិញ ស្អាតខ្លាំង មើលសឹងច្រឡំស្មានថាតុក្កតា Barbie
កម្មវិធីប្រគល់ពានរង្វាន់ MAMA ដ៏ធំប្រចាំវិស័យតន្រ្តី K-POP ឆ្នាំ ២០២២ ថ្ងៃទី ១ បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ដោយមានវត្តមានពីសំណាក់ក្រុមចម្រៀង និង តារាចម្រៀងទោល ប្រុស-ស្រីល្បីៗជាច្រើនដួង ដើម្បីមកសម្ដែង និង ទទួលពានរង្វាន់ក្នុងរាត្រីនោះ។ រីឯ ពិធីការនីសម្រាប់ថ្ងៃទី ១ នោះវិញ គឺជាស្រីស្អាត Somi ដែលមហាជនអ្នកគាំទ្រវិស័យតន្រ្តី K-POP ស្គាល់ថាជាម្ចាស់បទ «Dumb Dumb»។
ដោយឡែក នារាត្រីនោះផងដែរ គេសង្កេតឃើញមានវត្តមានរបស់តារាស្រីកូនកាត់ ២ រូបដែលជះសម្រស់យ៉ាងស្រស់ស្អាតប្រៀបបានដូចជាជាតុក្កតា Barbie ដែលស្រីស្អាតទាំង ២ នោះ គឺ Jeon Somi និង សមាជិកនៃក្រុមចម្រៀង Kep1er គឺ Huening Bahiyyih។
យ៉ាងណាមិញ មុនពេលកម្មវិធីចាប់ផ្ដើម ជានិច្ចកាលគឺតែងមានការដើរលើកំរាលព្រំក្រហមជានិច្ច។ ដោយការដើរបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនោះ សម្រស់របស់តារាស្រីទាំង ២ ដួងខាងលើនេះលេចធ្លោយ៉ាងខ្លាំង ព្រមទាំងបានឆក់យកបេះដូងអ្នកគាំទ្រទាំងប្រុស ទាំងស្រី ជាមួយនឹងរ៉ូបសូត្រចម្រុះពណ៌ ដោយបានធ្វើឱ្យអ្នកគាំទ្រស្ទើរពាសពេញពិភពលោកទ្រាំមិនសរសើរមិនបាន៕ ដើម្បីជ្រាបកាន់តែច្បាស់ពីសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ សូមទស្សនារូបភាពខាងក្រោម៖