ធ្លាយរូបភាពដំបូងរបស់ Pinky ពេលចេញពីមន្ទីរឃុំឃាំង និង លក្ខខណ្ខ ៤ ចំណុច ដែលតុលាការកំហិតឱ្យនាងធ្វើ
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Pinky ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំហើយ បន្ទាប់ពីមេធាវីម្នាក់បានចូលខ្លួនមកធានានាងឱ្យនៅក្រៅឃុំ ដោយតម្កល់ប្រាក់ ៥ លានបាត ដែលស្មើនឹងជាង ១៥ ម៉ឺនដុល្លារ។
ជុំវិញរូបភាពរបស់នាងដែលត្រូវបានបញ្ជូនទៅផ្ទះនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងរំភើបស្ទើរស្រសក់ទឹកភ្នែក ព្រោះអស់រយៈពេលជាច្រើនខែមកហើយដែលនាងបានបាត់មុខនៅលើបណ្តាញសង្គម។
ដោយឡែក បើថ្វីដ្បិតតែនាងបានចេញមករស់នៅផ្ទះជាបណ្តោះអាសន្នក៏ដោយ តែនាងក៏ត្រូវបានតុលាការដាក់លក្ខខណ្ឌចំនួន ៤ ដែរ ខណៈពេលនាងនៅក្រៅឃុំនេះ។ ក្នុងនោះរួមមាន ៖ «១. ហាមដើរហើរចេញពីផ្ទះដោយសេរី, ២. ប្រសិនបើផ្លាស់ប្តូរទីលំនៅត្រូវផ្តល់ព័ត៌មាន ៧ ថ្ងៃមុន, ៣. ធ្វើរបាយការណ៍ផ្ទាល់ខ្លួនរៀងរាល់ខែផ្ញើទៅកាន់តុលាការ, ៤. ផ្តល់ព័ត៌មានដល់សមត្ថកិច្ចបានជ្រាបផង»៕