កូនប្រុសទើបប្រកាសសារភាពស្នេហ៍ Baifern ស្រាប់តែម្តាយធ្លោយមាត់និយាយបែបនេះ ផ្អើលអ្នកគាំទ្រ
ថ្មីៗនេះតារាប្រុស Nine Naphat បានសារភាពស្នេហ៍ទៅកាន់តារាស្រី Baifern ត្រង់ៗថាស្រឡាញ់ហើយ ដោយកន្លងមកលោកមិនដែលទម្លាយអារម្មណ៍បែបនេះឡើងមកឡើយ ព្រោះជាប់អាថ័នជាមិត្តភក្តិនឹងគ្នា។
ក្រោយពី Nine Naphat ដាច់ចិត្តទម្លាយត្រង់ៗថា លោកបានឆ្លងដែនមកលើសពីពាក្យថាមិត្តហើយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ហើយក៏បានជំរុញឱ្យ Baifern ព្រមទទួលយកស្នេហ៍ពី Nine វិញផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីផ្ទុះរឿងតារាប្រុស Nine Naphat ចេញមុខបង្ហាញដោយក្តីស្នេហ៍ចំពោះ Baifern ឡើងផ្អើលអ្នកគាំទ្រ និង សារព័ត៌មាននានាហើយនោះ ថ្មីៗនេះឃើញថាមានផេកជាច្រើនបានបង្ហោះសារជូនពរអ្នកទាំងពីរឱ្យស្រឡាញ់គ្នា រហូតលេចមុខម្តាយតារាប្រុស Nine Naphat ចូលទៅបញ្ចេញមតិបង្ហាញអារម្មណ៍ហាក់គាំទ្រកូនៗពេញទំហឹងនៅក្រោមការបង្ហោះរបស់ផេកមួយនោះទៀតផង។
ជាក់ស្តែង ផេកល្បីមួយនោះបានបង្ហោះថា ៖ «កូនប្រសាម៉ែម៉ូ ត្រូវតែ Baifern តែប៉ុណ្ណោះ»។ ខណៈនោះម្តាយរបស់អ្នកកំលោះ Nine Naphat បានចូលទៅខមមិនភ្លែតថា ៖ «ថ្ងៃទី ៧ មកជួបម៉ែ ម៉ែចង់ជួបមុខផ្ទាល់ស្រួលយាយគ្នា ហើយ Cheer ទាំងអស់គ្នាតែម្តង»៕