ស្មានមិនដល់ ក្រោយពីចែកផ្លូវគ្នា Dawn ស្រាប់តែនិយាយបែបនេះទៅកាន់ Hyuna
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រទាំងឡាយ ភ្ញាក់ផ្អើល និង សោកស្តាយជាខ្លាំង ក្រោយគូស្នេហ៍ល្បីប្រចាំ Dawn និង Hyuna ដែលទើបតែភ្ជាប់ពាក្យគ្នាហើយមិនបានប៉ុន្មាន បែរជាមកប្រកាសចែកផ្លូវគ្នាវិញ។
ក្នុងនោះ ខាងស្រី Hyuna បានទម្លាយដំណឹងការបែកគ្នារបស់ខ្លួននេះ នៅតាមបណ្តាញសង្គម IG ហើយបានបន្ថែមទៀតថា បើទោះជាចែកផ្លូវគ្នាមែន ពួកគេនឹងនៅតែរាប់អានគ្នាជាមិត្តភក្តិធម្មតាផងដែរ។
យ៉ាងណាមិញ ជាមួយគ្នានេះ មានជនឆ្លៀតឱកាសមួយចំនួនបានឆ្លៀតបន្លំខ្លួនជាខាងប្រុស Dawn រួចប្រឌិតរឿងនានាផុសនៅតាមបណ្តាញសង្គមថា Hyuna ជានារីមិនល្អ នាងកុហក នាងក្បត់ ទើបមានរឿងឈានដល់ការបែកបាក់គ្នាបែបនេះ។
ក្រោយពីនោះមិនបានប៉ុន្មាន រឿងរ៉ាវមួយនេះបានធ្វើឱ្យ Dawn ឆេះឆួលយ៉ាងខ្លាំង ហើយក៏បានមកបកស្រាយ ព្រមទាំងពន្លះជនទាំងនោះផាំងៗ នៅតាមបណ្តាញសង្គមរបស់ខ្លួនវិញថា លោកនឹងប្តឹងជនទាំងអស់នោះ ដែលបន្លំខ្លួនជាលោក ព្រមទាំងប្រឌិត និង ចែកចាយរឿងនេះឡើង។
បើសិនជាលោកចែកផ្លូវជាមួយ Hyuna ពិតមែន តែនាងនៅតែមានតម្លៃសម្រាប់លោកជានិច្ច នាងនៅតែជាតារាស្រីមួយរូប ដែលលោកស្រឡាញ់ខ្លាំងជាងគេ។ លោកសូមកុំឱ្យមានរឿងបែបនេះទៀត ហើយសូមឱ្យរៀនប្រើពេលវេលាឱ្យត្រឹមត្រូវ និង មានប្រយោជន៍ផងដែរ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ពិតជានឹកសរសើរនូវទឹកចិត្តរបស់ Dawn ដែលនៅតែការពារអតីតសង្សារ បើទោះជាមិនបានដើរផ្លូវជាមួយគ្នាទៀតក៏ដោយ៕