កូនស្រីអាយុបាន ១ ឆ្នាំ Pang ទើបហ៊ានបញ្ចេញមុខស្វាមីច្បាស់ៗ លែងលាក់បាំងដូចមុន
ធ្មេចបើកៗកូនស្រីតូចរបស់តារាស្រី Pang Ornjira មានអាយុ ១ ខួបបាត់ ទាំងដែលនាងទើបតែបង្ហាញមុខមាត់ឋានៈស្វាមីឱ្យអ្នកគាំទ្របានស្គាល់ បន្ទាប់ពីបិទបាំងអស់រយៈពេលជិត ១ ឆ្នាំមក។
លើសពីនេះទៅទៀត អ្វីដែលសំខាន់ បន្ទាប់ពីបង្ហាញមុខស្វាមីមួយសន្ទុះធំមក ពេលនេះគូស្វាមីភរិយារបស់អ្នកទាំងពីរដាច់ចិត្តបង្ហាញមុខស្វាមីពេញៗ លក្ខណៈគ្រួសារនៅចំពោះមុខមហាជនលែងលាក់បាំងហើយ នៅថ្ងៃកំណើតកូនស្រីបណ្តូលចិត្ត។ ជុំវិញរូបភាពគ្រួសារប៉ុន្មានស្លឹក នៅថ្ងៃកំណើតកូនស្រី មើលទៅហាក់កក់ក្តៅខ្លាំងណាស់ ពិសេស មហាជនថែមទាំងសរសើរព្រាតថា កូនស្រីស្អាតកាត់ទៅរកប៉ាម៉ាក់មិនខុសគ្នាទាល់តែសោះ។
គួរបញ្ជាក់ដែរថា ថ្វីដ្បិតតែ Pang និង ស្វាមី មិនទាន់រៀបការ តែជីវិតគ្រួសាររបស់អ្នកទាំងពីរមានក្តីសុខ ហើយចាប់ដៃគ្នារកស៊ីមិនខ្វល់អ្នកណាគិតអ្វីឡើយ ព្រោះបើនិយាយពីការងារស្វាមីរបស់តារាស្រីរូបនេះក៏មិនធម្មតាដែរ ពោលគឺ លោកជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំមួយ នៅក្នុងប្រទេសសិង្ហបុរីទៀតផង៕