អស់ទាស់! គ្រាន់តែចូលរួមកម្មវិធីមួយលើក Charmaine Sheh ស៊ីថ្លៃជិត ៨ ម៉ឺនដុល្លារ
ជារឿងធម្មតាទៅហើយ ដែលតារាសម្ដែងសម្បូរទៅដោយប្រជាប្រិយភាព និង មានឥទ្ធិពលខ្លាំងអាចទាក់ទាញបានចិត្តទស្សនិកជនឱ្យចង់ទស្សនានៅក្នុងប្រទេសចិន អាចទទួលបានតម្លៃខ្លួនខ្ពស់ៗក្នុងការថតផ្សាយពាណិជ្ជកម្ម ឬថតខ្សែភាពយន្តផ្សេងៗ។
តួយ៉ាង បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានទម្លាយពីតម្លៃខ្លួនរបស់តារាស្រីហុងកុងដែលមានអាយុច្រើនហើយ ប៉ុន្តែនៅតែទទួលបានតម្លៃខ្ពស់ ក្នុងការសម្ដែងរឿងភាគ និង បង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ ថែមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់។
ក្នុងនោះ គេបានរកឃើញឈ្មោះរបស់តារាសម្ដែងស្រី Charmaine Sheh ដែលតារាស្រីរូបនេះបានសម្ដែងនៅក្នុងរឿងភាគបុរាណ «Beyond the Realm of Conscience» ក្នុងឆ្នាំ ២០០៩ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីទស្សនិកជន។ រឿងដែលមហាជនបើកភ្នែកធមៗ គ្រាន់តែតារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ បង្ហាញខ្លួនចូលរួមក្នុងកម្មវិធីមួយលើក គឺអាចទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំង គឺខ្ទង់ ១០០ ០០០ ដុល្លារសិង្ហបុរី ដែលប្រមាណជិត ៨០ ០០០ ដុល្លារអារមេរិកឯណោះ ហើយនេះគឺជាតម្លៃខ្ពស់ជាងគេ បើធៀបនឹងតារាស្រីហុងកុងល្បីៗដទៃទៀត៕