(វីដេអូ) រំភើបណាស់! Bright និង Ploy Chompoo រាំច្រៀងបទ «Run the Town» លើឆាកជាមួយ វណ្ណដា យ៉ាងកក្រើក
ការប្រគុំតន្រ្តី BMMF12 នារាត្រីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ពិតធ្វើឱ្យកក្រើកជាខ្លាំងនៅក្នុងប្រទេសថៃ បន្ទាប់ពីមានកំពូលតារារ៉េបប្រចាំប្រទេសថៃជាច្រើនបានចូលរួម ពិសេស ក្នុងនោះក៏មានកំពូលតារារ៉េបកម្ពុជាលោក វណ្ណដា ម្នាក់ដែរ ដែលមានវត្តមាននៅលើឆាកដ៏ធំមួយនេះ។
អ្វីដែលសំខាន់ វត្តមានកំពូលតារាជាច្រើនរួមបញ្ចូលគ្នាលើកនេះ ពិតមិនធ្វើឱ្យអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសខកបំណងចំពោះការរង់ចាំអស់រយៈពេលជាយូរនេះឡើយ ព្រោះក្រៅពីការរៀបចំឆាកយ៉ាងធំអស្ចារ្យហើយ បើក្រឡេកទៅមើលការសម្តែង និង ភ្លេងចម្រៀងវិញក៏មិនធម្មតាដូចគ្នាបុកខ្លាំងសប្បាយក្រៃលេង។
ជាក់ស្តែង គ្រាន់តែបទ «Run the Town» មួយបទ ធ្វើឱ្យតារាចម្រៀងរ៉េប និង តារាៗជាច្រើនរូបផ្សេងទៀត ឡើងច្រៀងរួមគ្នាស្ទើរផ្អើលឆាកតែម្តង។ ក្នុងនោះ គេក៏ឃើញមានវត្តមានតារាចម្រៀង Jannine Weigel ឬហៅថា Ploy Chompoo និង តារាសម្តែង Bright Wachirawit បានឡើងរាំ និង ច្រៀងជាមួយកំពូលតារារ៉េបទាំងនោះ៕