ចូលវ័យ ៤២ ឆ្នាំហើយ តែ Bosco Wong នៅតែរាយមន្តស្នេហ៍ សង្ហាគ្មានប្រែ
បើនិយាយដល់តារាសម្ដែងប្រុសជើងចាស់សង្ហាប្រចាំប៉ុស្តិ៍ TVB ច្បាស់ណាស់ទស្សនិកជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រ ពិតជាមិនអាចនឹកដល់ Bosco Wong នោះទេ ព្រោះថាតារាសម្ដែងប្រុសរូប នេះ ក៏ជាតារាប្រុសមួយរូប ដែលជាសំណព្វចិត្តរបស់អ្នកនិយមទស្សនាភាគយន្តហុងកុងជាច្រើន រួមទាំងអ្នកគាំទ្រក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្ដែង តារាប្រុសរូបសង្ហាប្រចាំទូរទស្សន៍ TVB រូបនេះ គឺឈានចូលវ័យ ៤២ ឆ្នាំហើយ គិតត្រឹមថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នេះ ប៉ុន្តែបើងាកមើលរូបសម្រស់របស់លោកវិញ គឺថា Bosco នៅតែធ្វើឱ្យអ្នកគាំទ្ររលាយបេះដូង ព្រោះតែរូបរាងដ៏ស្រស់សង្ហា និង មុខមាត់មិនចេះចាស់ទៅតាមវ័យរបស់លោក ពោលវ័យកាន់តែជ្រេ សម្រស់កាន់តែក្មេងលើសដើម៕