ឃើញសុភាពៗមិនសូវមាត់-កទេ តែ Aff ធ្លាប់សម្តីធ្ងន់ដាក់តារាប្រុស ២ រូប គ្មានញញើតមាត់
Aff Taksaorn ជាកំពូលតារាស្រីក្នុងដួងចិត្តរបស់មហាជនភាគច្រើន មិនថាប្រិយមិត្តក្នុង និង ក្រៅស្រុកនោះទេ តែងតែស្ងើចសរសើរពីសមត្ថភាព និង រូបសម្រស់របស់នាង ព្រោះថាអាយុ ៤២ ឆ្នាំហើយនាងនៅតែក្មេងជាងវ័យទៀត។
បច្ចុប្បន្នតារាស្រី Aff ជាប់ឈ្មោះជាស្ត្រីមេម៉ាយមើលថែកូនតែម្នាក់ឯង បន្ទាប់ពីបែកបាក់គ្រួសារជាមួយនឹងអតីតស្វាមីហាយសូរនាយ Songkarn។ ទោះជាមានឈ្មោះជាស្រីមេម៉ាយ Aff នៅតែជាស្ត្រីដ៏រឹងមាំម្នាក់ មើលថែកូនបានយ៉ាងល្អ។
ឈានជើងចូលវិស័យសិល្បៈរាប់ឆ្នាំ តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកទស្សនាស្រឡាញ់ចូលចិត្ត ជាពិសេសអត្តចរិតឫកពារថ្លៃថ្នូររបស់នាងនេះឯង ហើយនរណាៗក៏សុទ្ធតែបានដឹងថានាងជាមនុស្សមានអត្តចរិតសុភាពរមទម្យ មិនសូវមាត់-កលេងសើចច្រើនឡើយ លើកលែងតែពេលបំពេញការងារជាពិធីការិនីប៉ុណ្ណោះ ដែលនាងតែងនិយាយលេងសើចបន្តិចបន្តួចដើម្បីញ៉ាំងកម្មវិធីឱ្យសប្បាយ។
ទន្ទឹមនឹងនោះ បើនិយាយពីសម្ដី អាក្រក់ ឬ ការជេរស្តីរឹតតែមិនមានទៀតហើយ ព្រោះតារាស្រីរូបនេះពោរពេញដោយសីលធម៌ ទាំងការនិយាយស្តី និង អាកប្បកិរិយាគឺជាមនុស្សដែលគួរឱ្យគោរពខ្លាំង។ យ៉ាងណាមិញ ដ្បិតជាមនុស្សសុភាពមែន តែការអត់ទ្រាំក៏មានព្រំដែន សម្រាប់ Aff ទោះជានាងសុភាពមិនស្តីច្រើន តែនាងក៏ធ្លាប់និយាយពាក្យធ្ងន់ខ្លះដែរ។
តួយ៉ាង កាលពីពេលថ្មីៗនេះ ក្នុងបទសម្ភាសកម្មវិធីជជែកកម្សាន្តមួយ តារាស្រី Aff បានទម្លាយថា ធ្លាប់មានតារាប្រុស ២ ដួង ដែលនាងធ្លាប់បានសម្តីធ្ងន់ដាក់ នោះគឺតារាប្រុស Nott Vorarit និង កំពូលតារាប្រុស Ken Theeradeth ដែលតារាប្រុសទាំងពីរនេះតែងញោះ បង្អាប់លេងសើចដល់នាង រហូតធ្វើឱ្យនាងទ្រាំលេងបានហើយក៏បោះសម្តីធ្ងន់ដាក់ តែក៏ពុំបានខឹង ឬ អន់ចិត្តនឹងគ្នាអ្វីដែរ៕