ជិតដាច់ឆ្នាំ! អ្នកគ្រូផេនស៊ី ជះលុយខ្ទង់ម៉ឺនដុល្លារទិញរថយន្ដទំនើបកាដូជូនឱ្យខ្លួនឯង
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់ Tukky Sudarat ឬ អ្នកគ្រូផេនស៊ី តារាសម្ដែង និង កំប្លែងស្រីជើងចាស់វ័យ ៤៣ ឆ្នាំ ដែលមានបទពិសោធលើវិថីសិល្បៈជាច្រើនឆ្នាំ ហើយតែងធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចជានិច្ច។
បើនិយាយពីជីវិតឯកជនវិញ គេសង្កេតឃើញថាតារាស្រីជើងចាស់រូបនេះ ហាក់មិនសូវបង្ហាញភាពឡូយឆាយ ឬ ភាពហ៊ឺហាប៉ុន្មានទេ ដោយនាងតែងប្រើជីវិតរស់នៅសាមញ្ញ ចូលចិត្តរស់នៅស្រុកស្រែចម្ការជុំគ្រួសារ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គេបានរកឃើញថាស្ងាត់ៗ អ្នកគ្រូផេនស៊ី បានស្វាគមន៍សមាជិកថ្មីជារថយន្តទំនើប ដោយចំណាយថវិកាកម្លាំងញើសឈាមរបស់នាង។ រថយន្ដថ្មីរបស់នាងគឺជាប្រភេទរថយន្ដ Mini Cooper ដែលមានតម្លៃខ្ទង់ជាង ៣-៤ ម៉ឺនដុល្លារ។
Tukky ក៏បានភ្ជាប់ជាមួយសារមកថា ៖ «កាដូសម្រាប់ឆ្នាំនេះ ស្វាគមន៍សមាជិកថ្មី ថ្ងៃ ១៥/១២/២០២២ មកជាមួយស្លាកពណ៌ក្រហមតែម្ដង ដោយរថយន្ដនេះខ្ញុំដាក់ឈ្មោះវាថា ប្អូន Fighter»៕