(វីដេអូ) អតីតតារាសម្តែង លីឈី សើចកខឹកកាន់ប្រេងខ្យល់ឱ្យស្វាមី ពេលឮថាត្រូវថែមឡាន Roll-Royce ឱ្យគេ
ដូចមហាជនធ្លាប់បានដឹងមកហើយ ក្រោយពីបញ្ចប់អាជីពសិល្បៈទាំងស្វាមី និង ភរិយា ហើយនោះ អតីតតារាសម្តែង លោកជំទាវ លីឈី និង ឧកញ៉ា ប៊ុន រតនា ហាក់កាន់តែទទួលបានសុភមង្គល និង ជោគជ័យខ្លាំងលើការរកស៊ី។
ជាការពិតក្នុងចំណោមតារាសម្តែងប្រុសស្រី និង អតីតសិល្បករ សិល្បការិនី លោកជំទាវ លីឈី ក៏ជាបុគ្គលមួយរូប ដែលមានរថយន្ត Roll-Royce បើកយ៉ាងអភិជន ហើយឡានម៉ាកទំនើបតម្លៃថ្លៃកប់ពពកនេះ គឺជាកាដូដែល ឧកញ៉ា ប៊ុន រតនា ជាស្វាមីទិញឱ្យផងដែរ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ឧកញ៉ា ប៊ុន រតនា បង្ហាញវីដេអូកាន់ប្រេងខ្យល់ហិត ស្របពេលដែលភរិយា លីឈី សើចកខឹករឿងត្រូវថែមឡាន Roll-Royce ឱ្យអតិថិជន ដែលបានទិញដីឡូត៍ពួកគេ។
តស់! ទៅទស្សនាវីដេអូខាងក្រោម៖