ធុញនឹងគេនិយាយពីស្នេហាជាមួយ Best ពេក Tong Tong ស្រាប់តែបញ្ចេញប្រតិកម្មស្មានមិនដល់នេះភ្លែត
មួយរយៈចុងក្រោយនេះ Tong Tong និង Best ហាក់ជាត្រូវបានមហាជនផ្ទុះការចាប់អារម្មណ៍ពីទំនាក់ទំនងខ្លាំង ព្រោះគេពុំសូវឃើញអ្នកទាំងពីរបង្ហោះរូបគូ និង ថត Youtube ទៀតឡើយ។ ជាមួយនឹងការបាត់រូបភាពគូពីបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម និង មិនមានវីដេអូ Youtube នេះបានធ្វើឱ្យមហាជផ្ទុះការសង្ស័យថា Tong Tong និង Best បានចែកផ្លូវគ្នា។
ជុំវិញរឿងនេះ តារាប្រុសស្រីទាំងពីរក៏បានចេញមុខបកស្រាយហើយដែរថាទំនាក់ទំនងរបស់ពួកគេពុំមានការចែកផ្លូវគ្នា ឬ រកាំរកូសដូចដែលមានព័ត៌មានល្បីចចាអារ៉ាមឡើយ ពោលគឺការដែលអ្នកទាំងពីរស្ងាត់ពុំសូវបានបង្ហាញភាពស្និទ្ធស្នាល ក៏ព្រោះតែជាប់រវល់ការងាររៀងៗខ្លួនតែប៉ុណ្ណោះ។
ដោយឡែក កាលពីពេលថ្មីៗនេះ តារាប្រុស Tong Tong បានចេញមកផ្តល់បទសម្ភាសក្នុងសារព័ត៌មានកម្សាន្តក្នុងស្រុកមួយ ដោយបានស្នើឱ្យមហាជនអ្នកគាំទ្រមួយចំនួនបញ្ចប់ការដ្រាម៉ាពាក់ព័ន្ធនឹងសង្សារ ក៏ដូចជាស្នេហារបស់លោកទៀត ព្រោះវារឿងរវាងលោក និង សង្សារតែ ២ នាក់ប៉ុណ្ណោះ។
តាមរយៈបទសម្ភាស Tong Tong បាននិយាយថា ៖ «ចង់ប្រាប់គ្រប់គ្នាថា សូមកុំធ្វើអ្វីឱ្យកើតជារឿងដ្រាម៉ាទៀតអី ចង់ឱ្យគ្រប់គ្នាយល់ពីសេចក្ដីស្នេហារបស់លោក។ ទទួលស្គាល់ថា ពេលនេះគឺលោកបារម្ភពីអារម្មណ៍របស់សង្សារណាស់ដែលត្រូវរងការវាយប្រហារមករហូត តែក្នុងនោះក៏សូមអរគុណចំពោះមហាជនដែលគាំទ្រផ្តល់កម្លាំងចិត្ត ដល់លោក និង សង្សារផងដែរ»។
លើសពីនោះ អ្នកកំលោះរូបសង្ហានេះក៏បានបន្តទៀតថា ៖ «តាមពិតទៅមានទាំងអ្នកពេញចិត្ត និង មិនពេញចិត្ត ហើយវាស្ថិតនៅលើយើងទេថាគួរជ្រើសរើសមួយណា វាគួរតែជាសេចក្ដីស្នេហាដែលមានសេចក្ដីសុខ គឺក្ដីស្រឡាញ់រវាងលោក និង Best ឬ ក្តីស្រឡាញ់របស់អ្នកផ្សេងដែរ។ ទោះបីមានរឿងអ្វីក៏ដោយ លោកនៅតែធ្វើតាមបេះដូងខ្លួនឯង ព្រោះជាក្តីស្នេហ៍រវាងមនុស្សពីរនាក់ដែលយល់ចិត្តគ្នា»៕