រៀបការជាង ៨ ឆ្នាំ Nat Myria ទម្លាយថាប្តីខ្លួនពូកែង៉ក់ងរណាស់ សូម្បីរឿងតូចៗទាំងនេះ បើមិនធ្វើឱ្យងរតូង
រយៈពេលជាង ៨ ឆ្នាំទៅហើយ ដែលតារាប្រុស Aum Atichart និង Nat Myria បានសាងគ្រួសាររួមគ្នា។ អ្វីដែលសំខាន់ថ្វីដ្បិតតែអ្នកទាំងពីររៀបការយូរឆ្នាំពិតមែន តែអ្នកទាំងពីរពុំទាន់ទទួលបានបុត្រស្នងត្រកូលនឹងគេនោះឡើយ ខណៈដែលមិត្តៗស្រករគ្នាម្នាក់ៗមានកូន ២-៣ នាក់អស់ហើយនោះ។
ដោយឡែក រឿងគ្មានកូននេះដែរហាក់មិនមែនជាបញ្ហារារាំងសុភមង្គលគូស្វាមីភរិយារបស់អ្នកទាំងពីរឡើយ ពោលគឺជារឿយៗគូស្វាមីភរិយារបស់អ្នកទាំងពីរតែងតែបង្ហោះរូបភាពគ្រួសារ ក៏ដូចជារូបភាពគូផ្អែមល្ហែមឱ្យអ្នកគាំទ្របានឃើញស្ទើររៀងរាល់ថ្ងៃ។
យ៉ាងណាមិញ ទន្ទឹមនឹងជីវិតគូមើលទៅហាក់កំពុងតែរីករាយ តែនៅពីក្រោយភាពរីករាយទាំងនោះ តាមពិតទៅជីវិតគូរបស់អ្នកទាំងពីរក៏មានបញ្ហាធំតូចដូចគ្នាដែរ ពោលគឺថ្មីៗនេះ Nat Myria ក៏បានទម្លាយពីបញ្ហាចម្បងខណៈកាន់ដៃគ្នាសាងគ្រួសារជាមួយស្វាមីថា បើរំឭកដល់បញ្ហាធំក្នុងគ្រួសារ គឺនាងតែងតែនឹកដល់ឈ្មោះប្តីនាងមុនគេ ព្រោះស្វាមីរបស់នាង គឺ Aum ពូកែង៉ក់ងរច្រើនមិនថារឿងតូចរឿងធំ សូម្បីតែពាក់ស្រោមជើងដេកក៏ប្រើដែរ ថ្ងៃណាមិនពាក់ឱ្យខឹងង៉ក់តែម្តង។
លើសពីនេះទៅទៀត Nat Myria ក៏បានបន្តទៀតថា ប្រសិនបើចង់ខលតាមឡាញទៅ មិនចុច Sticker ក៏អន់ចិត្តខឹងដែរ ពោលគឺត្រូវឆាត Sticker ជាដំបូងសិន ដូច្នេះរាល់ថ្ងៃនាង និង ស្វាមីក៏នៅតែពិគ្រោះគ្នាដើម្បីសម្រប ឬ កាត់បន្ថយរឿងស៊ាំញុំាទាំងអស់នោះដែរ៕