Yang Mi ស្លៀកឈុតរ៉ូបពណ៌ស ជះសម្រស់ស្អាតដូចព្រះនាង ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ធំមួយ
កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ តារាសម្ដែងស្រីឆ្នើមរបស់ចិន Yang Mi បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំ «Harper’s Bazaar Design Awards 2022» ព្រមទាំងមានការសម្ដែងដើរបង្ហាញម៉ូដផ្ទាល់យ៉ាងទាក់ទាញថែមទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ តារាស្រីរូបនេះបានស្លៀកឈុតរ៉ូបពណ៌សល្អឆើតយ៉ាងប្រណីត ជាម៉ូដប្រភេទស្បៃស្តើងវែងអូសដីស្រស់ស្អាត មិនធម្មតាសម្រាប់ការតែងខ្លួនរបស់នាងស្លៀកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នោះហើយជាហេតុដែលធ្វើឱ្យក្រុមអ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាញសង្គមជាច្រើន បានផ្តោតការចាប់អារម្មណ៍ខ្លាំងលើ Yang Mi។
គួរបញ្ជាក់ផងដែរថា រូបថតជាច្រើនសន្លឹកដែលថតបានដោយអ្នកគាំទ្រ និង រូបថតក្នុងស្ទូឌីយោរបស់តារាស្រីរូបនេះផ្ទាល់ ត្រូវបានបង្ហោះចែករំលែកជាច្រើន ក្នុងនោះមហាជនអ្នកគាំទ្រពិតជាមិនអាចប្រកែកបាននោះទេជាមួយនឹងភាពស្រស់ស្អាតរបស់អ្នកមេម៉ាយសាច់ក្រអូប Yang Mi នៅពេលនេះ៕